Connect with us

ចរាចរណ៍

ជិះ​ម៉ូតូ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន ត្រូវ​រថយន្ត​បុក​ស្លាប់​ម្នាក់ រង​របួស​ធ្ងន់​ពីរ​នាក់ នៅ​ស្រុក​ឈូក​

បានផុស

នៅ

មនុស្សម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ និង​ពីរ​នាក់​ទៀត​រង​របួស​ធ្ងន់ ដោយសារ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ខណៈ​ជនរងគ្រោះ​ទាំងបី​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុប​គ្នា​ឆ្លងកាត់​ផ្លូវ​មិន​ប្រយ័ត្ន ក៏ត្រូវ​រថយន្តបុក​ពេញទំហឹង បណ្តាល​ឲ្យ​មាន​ស្លាប់ និង​របួស​តែ​ម្តង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៣ ខែ​កក្កដា ឆ្នាំ​២០២១ រវាង​រថយន្ត​និង​ម៉ូតូ​បើក​ឆ្លង​ផ្លូវ លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ចន្លោះ​បង្គោល​គីឡូម៉ែត្រ​លេខ​១១២-១១៣ ស្ថិតនៅ​ភូមិ​ព្រេច ឃុំ​បឹង​និមល ស្រុក​ឈូក ខេត្ត​កំពត​។

​យោង​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា អ្នកបើកបរ​ម៉ូតូ​បង្ក​ឈ្មោះ ជន ជេ​ម ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចំការមន ឃុំ​តា​កែន ស្រុក​ឈូក ខេត្តកំពត បាន​ស្លាប់​កន្លែងកើតហេតុ បើកបរ​ម៉ូតូ​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពត 1D-1657 ខូចខាត​ធ្ងន់ធ្ងរ និង​អ្នករួមដំណើរ​ពីរ​នាក់ ១. ឈ្មោះ​ ចាន់ ជាង ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ទីលំនៅ​ជាមួយគ្នា រងរបួស​ធ្ងន់​, ២. ឈ្មោះ ជាង ចិ​ត្រា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ទីលំនៅ​ជាមួយគ្នា រងរបួស​ធ្ងន់​។ អ្នកជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​ភាព​ទាំង​បីនាក់​។

​ដោយឡែក​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់ស្រមោល បន្សល់ទុក​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​2BD-7082 នៅ​នឹង​កន្លែង​កើតហេតុ ដែល​រង​ខូចខាត​ផ្នែក​ខាងមុខ​ធ្ងន់ធ្ងរ​។​

​បច្ចុប្បន្ន​សាកសព​ត្រូវ​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​អ្នករងរបួស​ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ដោយឡែក​វត្ថុតាង​សមត្ថកិច្ច​បាន​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឈូក​សម្រាប់​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕

អត្ថបទ៖ សេង ណា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រឹត្តិការណ៍ “សាទរកម្ពុជា” នឹងប្រព្រឹត្តទៅនៅ ថ្ងៃទី៣១ ខែធ្នូ ដែលមានអ្នកចូលរួមប្រមាណ ៣០០០នាក់ នៅមុខព្រះបរមរាជវាំង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ក្រុម​ស៊ើប​​អង្កេត​ចម្រុះ ពង្រីក​ការ​ចាប់ខ្លួន​មន្ត្រី​យោធា​​ជាប់​ពាក់​ព័ន្ធ​​អនុវត្ត​ច្បាប់​អាជ្ញាសឹក​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ គ្រោង​នឹងដាក់ឱ្យ​ដំណើរការ បញ្ជរ​សេវាសាធារណៈ​ចល័ត​១០០គ្រឿង សម្រាប់ប្រើប្រាស់ជំហានទី១ ដើមឆ្នាំ២០២៥

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

សភា​​តៃ​វ៉ាន់​វាយ​ប្រតប់​គ្នា​​ក្នុងកិច្ច​ប្រជុំ​​​​នៅ​ថ្ងៃ​សុក្រ​

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្ពុជា-ជប៉ុន​ នឹងបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

លោក ពូទីន ថា ចង់​ផឹកទឹក​តែ​ជាមួយ​អតីត​មេ​ដឹក​នាំពិភពលោក​៣​រូប ដែល​បាត់បង់​ជីវិត

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

លោក ពូទីន «ខ្ញុំគួរវាយលុកអ៊ុយក្រែន ឲ្យបានឆាប់ជាងនេះ»

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ្នកស្លាប់​ដោយសារ​ព្យុះស៊ីក្លូន Chido នៅ​ម៉ូសំប៊ិកកើនឡើងដល់៧៣នាក់

ព័ត៌មានជាតិ១៨ ម៉ោង មុន

អាកាសយានដ្ឋានតារាសាគរនឹងបើកការហោះហើរសាកល្បងជាមួយនិង ការស្វាគមជើងហោះហើរ ឆាតទើរដំបូងនៅថ្ងៃទី២៦ខែធ្នូ​

ព័ត៌មានជាតិ១៤ ម៉ោង មុន

អាជ្ញាធរសៀមរាប ព្រមានឈ្មោះ សេក ដារ៉ា ត្រូវបញ្ឈប់ជាបន្ទាន់ការព្យាបាលជំងឺគ្រប់ប្រភេទដោយចាក់ម្ជុលវិទ្យាសាស្ត្រ

Sokha Hotels

ព័ត៌មានពេញនិយម