ចរាចរណ៍
រថយន្តបុកម៉ូតូរ៉ឺម៉កពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់ រងរបួសធ្ងន់ នៅក្រុងសិរីសោភ័ណ
រថយន្ត Ford RaPtor បើកទៅបុកម៉ូតូរ៉ឺម៉កពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់ រងរបួសធ្ងន់ កាលពីល្ងាចថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៦ ខាងកើតបង្គោលគីឡូម៉ែត្រ៨០៤ ស្ថិតនៅភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
នគរបាលចរាចរណ៍ក្រុងសិរីសោភ័ណ បានប្រាប់ឲ្យដឹងថា មុនកើតហេតុនោះរថយន្ត FORD RAPTOR ស្របគ្នាពីកកើតទៅលិចស្របពេលនោះ ម៉ូតូសណ្តោងរ៉ឺម៉កបើកប្តូរគន្លងបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នបណ្តាលឲ្យរថយន្ត FORD RAPTOR ពាក់ស្លាកលេខ ភ្នំពេញ 2BK 9507 បើកក្នុងល្បឿនលឿនដល់ ត្រង់ចំណុចផ្លូវបំបែកជាបួនចំណុចកើតហេតុ ក៏បើកទៅបុកម៉ូតូពេញទំហឹងធ្វើឲ្យមនុស្សបើករ៉ឺម៉កសណ្តោងរបួសធ្ងន់២នាក់ នៅនឹងកន្លែង។
ក្រោយពីកើតហេតុ ហើយអ្នករបួសនគរបាលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមផងដែរ។ នគរបានបានបញ្ជាក់ឲ្យដឹងទៀតថា ម៉ូតូសណ្តោងរ៉ឺម៉ក និងរថយន្ត ត្រូវបានកម្លាំងសមត្ថកិច្ច យកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕
អត្ថបទ៖ វ៉ាន់ ណាង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល