ចរាចរណ៍
រថយន្តហ៊ីយ៉ាន់ដាយ២គ្រឿង បុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្សរបួសធ្ងន់ស្រាលជិត១០នាក់ នៅស្រុកថ្មគោល
យ៉ាងហោចណាស់ ក៏មានមនុស្សជិត១០នាក់ បានរងរបួសធ្ងន់ និងស្រាល ខណៈដែលរថយន្តធុនធំចំនួន២គ្រឿង បានបុកគ្នាពេញទំហឹង ក្នុងស្រុកថ្មគោល បណ្តាលឲ្យក្រឡាប់ធ្លាក់ផ្លូវ។
លោកវរសេនីយ៍ឯក សេង លុច អធិការនគរបាលស្រុកថ្មគោល បានប្រាប់ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតកាលពីរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ត្រង់កំណាត់ផ្លូវជាតិលេខ៥ ដែលកំពុងស្ថាបនានៅក្នុងក្រុមទី០២ ភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

ដោយរថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខកំពង់ចាម៣A.៩៦១០ធ្វើដំណើរច្រាសទិសគ្នា ពីត្បូងទៅជើង បើកបរដោយឈ្មោះ រឺន សំណាង ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិព្រៃដាច់ ឃុំអូរតាគី ស្រុកថ្មគោល និងអ្នករួមដំណើរចំនួន០៣នាក់ផ្សេងទៀត ក្នុងនោះរបួសធ្ងន់ចំនួន២នាក់ និងស្រាល១នាក់។

ចំណែករថយន្តរងគ្រោះ ម៉ាកហ៊ីយ៉ាន់ដាយដូចគ្នាពណ៌ខៀវ ពាក់ស្លាកលេខពោធិ៍សាត់៣A.១០១៧ បើកបរដោយឈ្មោះ សារី សំបូរ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិធ្នស់តាចាប ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ (ដឹកជី)និងអ្នករួមដំណើរ១នាក់ជាប្រពន្ធរបួសស្រាល។


ប្រភពនៅទីតាំងកើតហេតុបញ្ជាក់ថា មុនពេលកើតហេតុគេឃើញរថយន្តបែនទ្រុងទទេ បានបើកយ៉ាងលឿនក្នុងស្ថានភាពផ្លូវមានភ្លៀងធ្លាក់ផងនោះ ក៏រ៉េចង្កូតទៅបុកជាមួយរថយន្តដឹកជីពេញទំហឹងតែម្តង។ បច្ចុប្បន្នអ្នករងរបួសខាងលើកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក ចំណែករថយន្តទាំងពីរសមត្ថកិច្ចយកមករក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ៕
អត្ថបទ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង