Connect with us

ចរាចរណ៍

ជិះ​ម៉ូតូចុះពីស្ពានកាច់ចង្កូតមិនទាន់​បុកខឿនផ្លូវដួល​បោក​ក្បាល​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​

បានផុស

នៅ

យុវជន​ម្នាក់បោក​ក្បាលស្លាប់​នៅនឹងកន្លែង​យ៉ាង​អាណោចអាធ័ម និងម្នាក់ទៀត​រងរបួស​ធ្ងន់​ត្រូវបាន​បញ្ជូន ទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យ​ភ្លាមៗ បន្ទាប់ពី​ពួកគេ​ជិះ​ម៉ូតូ​មួយគ្រឿង​ឌុប​គ្នា​ចុះ​ពីលើ​ស្ពាន​ព្រះមុនីវង្ស​ចាស់​ ក្នុង​ល្បឿន​លឿន​ជ្រុល​ចង្កូត​ទៅបុក​ខឿន​ស្ពាន​អាកាស​ក្បាលថ្នល់ កាលពី​វេលា​ម៉ោង​១១និង​៣០ នាទី​យប់​ថ្ងៃទី​០៩ ខែកក្កដា​ឆ្នាំ២០២១ នៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​ក្បាលថ្នល់ ក្នុង​សង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

សព​ជនរងគ្រោះ​និង​អ្នករបួស​មិន​ស្គាល់​អត្តសញ្ញាណ​នោះទេ ដោយ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​វ៉េវ​ពណ៌​ខ្មៅ​មួយ គ្រឿង​ពាក់​ស្លាក​លេខ ​តាកែវ​1X-9261​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភពព័ត៌មាន​ពី​កន្លែង​កើ​ត​ហេតុ​បានឱ្យដឹងថា មុន​កើតហេតុ​គេ​ឃើញ​យុវជន​ពីរ​នាក់​ជិះ​ម៉ូតូ​​ឌុប​គ្នា​ធ្វើដំណើរ​ចុះ​ពីលើ​ស្ពាន​ព្រះមុនីវង្ស​ចាស់​(​ហៅ​ស្ពាន​ច្បារអំពៅ​)​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​លឿន​ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​បត់​ស្ដាំ​ដៃ​មក​ផ្លូវ​ព្រះ​នរោត្តម កាច់ចង្កូត​មិនទាន់​ជ្រុល​ទៅបុក​ខឿន​ស្ពាន​អាកាស​ក្បាលថ្នល់ ដួល​បោក​ក្បាលទៅនឹងថ្នល់​ ស្លាប់​​ម្នាក់ ចំណែក​ម្នាក់ទៀត​រងរ​បួស​ធ្ងន់​ ត្រូវបាន​រថយន្ត​សង្គ្រោះបន្ទាន់​ដឹកយក​ទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​ភ្លាមៗ​។​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋាន​បាន​ចុះមក​ដល់​ ​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់​វែង​រួច​យក​ម៉ូតូ​ទៅ​រក្សាទុក​បណ្ដោះអាសន្ន រង់ចាំប្រគល់ជូន​សាច់ញាតិ​វិញ​។​ ដោយឡែក​សព​ជនរងគ្រោះ​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ទំនាក់ទំនង​រក​សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

អត្ថបទ ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

កម្ពុជា-ថៃ នឹងបើកឱ្យពលរដ្ឋប្រើប័ណ្ណព្រំដែនសម្រាប់ចេញចូលតាមច្រកទ្វារអន្តរជាតិជប់គគីរ

ជីវិតកម្សាន្ដ៦ នាទីutes មុន

បង្ហាញខ្លួននៅប៉ារីស Ruby Lin ត្រូវគេប្រៀបសម្រស់ និងចំអកឲ្យថា មិនស្អាតដូច Shu Qi

ព័ត៌មានជាតិ១២ នាទីutes មុន

ព្រះមហាក្សត្រ នឹងយាងបួងសួងចម្រើនសេចក្ដីសុខជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទអង្គរវត្ត នាខែមេសា ខាងមុខ

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

លោក Duterte សួរថា លោកខុសអី ហើយប្រើ​ច្បាប់​អ្វី​មក​ចាប់​ខ្លួន​គាត់?​

ព័ត៌មានជាតិ១៩ នាទីutes មុន

ស្ថានីយចែកចាយទឹកថ្មីជិត៣០បញ្ចប់ការខ្វះខាតទឹកក្នុងស្រុកចំនួន៥នៃខេត្តបន្ទាយមានជ័យ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

សន្តិសុខសង្គម១៦ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកនាំពាក្យ៖ ការតែងតាំងមេបញ្ជាការកងទ័ពជើងទឹកដោយព្រះរាជក្រឹត្យ តាមសំណើនាយករដ្ឋមន្រ្តី គឺស្របតាមច្បាប់ គ្មានអ្វីខុសឡើយ

Sokha Hotels

ព័ត៌មានពេញនិយម