Connect with us

ចរាចរណ៍

បុរសម្នាក់ ត្រូវរថយន្តបុកស្លាប់ លើកំណាត់ផ្លូវថៃហ្គឺរ៍ ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ

បានផុស

នៅ

បុរសម្នាក់ មានវ័យប្រមាណ៣០ឆ្នាំ ត្រូវបានរថយន្តមិនស្គាល់អត្តសញ្ញាណបុក បណ្ដាលឲ្យស្លាប់នៅលើកំណាត់ផ្លូវថៃហ្គឺរ៍ (ផ្លូវជាតិលេខ២) ស្ថិតក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ទោ ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅ ទទួលបន្ទុកសណ្តាប់ធ្នាប់ បានឲ្យកម្ពុជាថ្មីដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ៣និង៣០នាទី ទាបភ្លឺ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១។

លោកថា នៅមុនពេលកើតហេតុ បុរសដែលរងគ្រោះដល់ស្លាប់នេះ បានដើរដោយថ្មើជើង តាមបណ្តោយថៃហ្គឺរ៍ ក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់មយខផ្ទះលេខ៣៨៨ ភូមិចំពុះក្អែក ក៏ស្រាប់តែមានរថយន្ត មិនស្គាល់ម៉ាកមកបុកពីក្រោយ បណ្តាលឲ្យស្លាប់ នៅនឹងកន្លែងតែម្ដង។ ចំណែករថយន្តបង្ក បានបើកបង្ហួសគេចពីកន្លែងកើតហេតុ​បាត់ស្រមោល។

មកដល់ព្រឹកថ្ងៃដដែល នគរបាលបានដឹកសពបុរសខាងលើនេះ យកទៅតំកល់នៅវត្តទឹកថ្លា ដើម្បីស្រាវជ្រាវរកអត្តសញ្ញាណសព ព្រមទាំងគ្រួសារជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកប្រជាពលរដ្ឋ ក្នុងភូមិចំពុះក្អែក បានអះអាងថា ពួកគាត់ពុំដែលស្គាល់បុរស ដែលស្លាប់ខាងលើនេះឡើយ៕ (ដោយ)៖ នរា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ​.៖ រាជ​រដ្ឋាភិបាលកម្ពុជា​ដាក់ចេញ​គោល​នយោបាយ NEP សំដៅ​បង្កើន​ឱកាស​ការងារជូន​ប្រជាពលរដ្ឋ​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានជាតិ៨ ម៉ោង មុន

សន្តិបណ្ឌិត នេត សាវឿន ស្នើ​សមត្ថកិច្ច​ការ​ពារ​សន្តិសុខ​ជូន​ប្រតិភូ​ថៃ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​មិត្តភាព

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

អ្នកស្រុកបាធាយ ខេត្តកំពង់ចាម ម្នាក់ទៀតហើយ ទទួលបានទឹកប្រាក់រង្វាន់ធំ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

កីឡា៩ ម៉ោង មុន

បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់ ISKA ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម