Connect with us

ចរាចរណ៍

បើកបររថយន្តកែច្នៃ វ៉ាជែងខ្វះការប្រុងប្រយ័ត្ន បណ្ដាលក្រឡាប់ ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

បានផុស

នៅ

(ស្ទឹងត្រែង)៖ បុរសម្នាក់បើកបររថយន្តកែច្នៃដឹកអុស និងឪឡឹក​ ខ្វះការប្រុងប្រយ័ត្នបណ្ដាលឲ្យក្រឡាប់ស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យខេត្តស្ទឹងត្រែង។ ហេតុការណ៍ក្រឡាប់រថយន្ត​នេះ បានកើតឡើងនៅវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅលើផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះបាត់បង់ជីវិត ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មានឈ្មោះ ពីន អារ៉ាវីន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម មុខរបកសិករ មានស្រុកកំណើត ភូមិរកាពោធ៍ប្រាំមួយ ឃុំរកាពោធិ៍ប្រាំមួយ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ចំណែកអ្នករួមដំណើរជាមួយរថយន្តនោះ មានគ្នា៦នាក់ ម្នាក់ស្លាប់, ម្នាក់របួសធ្ងន់ និងអ្នកផ្សេងទៀតរងរបួសស្រាល។

សមត្ថកិច្ចចរាចរណ៍ បានបញ្ជាក់ថា រថយន្តដែលក្រឡាប់នេះ ជាប្រភេទរថយន្តកែច្នៃពណ៌ខៀវ លាយលឿង ដឹកអុស និងឪឡឹក បើកបរក្នុងទិសដៅពីកើតទៅលិច បើកវ៉ាជែងខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតក្រឡាប់ធ្លាក់ផ្លូវ ដោយខ្លួនឯង។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះទៅដល់ នឹងបានពិនិត្យទៅលើកន្លែងកើតហេតុ ឃើញថារថយន្តបង្កដោយខ្លួនឯង សមត្ថកិច្ចបានធ្វើការបញ្ជូនរងជនរងគ្រោះ ទៅព្យាបាលនៅមន្ទីរពេទ្យ។ ចំណែកសពជនរងគ្រោះ បានប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ (ដោយ)៖ ងិន លីម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រឿងញៀន
សន្តិសុខសង្គម៧ នាទីutes មុន

ឃាត់ខ្លួនជនសង្ស័យម្នាក់ រកឃើញគ្រឿងញៀនជាង១៧គីឡូក្រាម

ហ៊ុន ម៉ាណែត
ព័ត៌មានជាតិ១១ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យបិទចោលទីតាំងអាជីវកម្មណាដែលបណ្ដោយឱ្យមានការប្រើប្រាស់គ្រឿងញៀន

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

ព័ត៌មានជាតិ១៨ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ លើកទឹកចិត្តសមាជិក ប.ស.ស មានជំងឺស្រាលៗ ទៅពិគ្រោះនៅពេទ្យឯកជន ឬ មណ្ឌលសុខភាព កាត់បន្ថយការកកស្ទះ

ព័ត៌មានជាតិ២០ នាទីutes មុន

លោក ស សុខា អំពាវនាវរួមគ្នាអភិរក្សប្រាសាទបុរាណបន្ទាយឆ្មា ដែលជាសម្បត្តិជាតិដ៏មានតម្លៃ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម១ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម