Connect with us

ចរាចរណ៍

ទំនងស្រវឹង បើករថយន្តបុក​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូងផ្លូវ​

បានផុស

នៅ

​បុរស​ម្នាក់​សង្ស័យ​ស្រវឹង​បាន​បើ​ក​រថយន្ត​ក្នុង​ល្បឿន​លឿន​រេ​ចង្កូត​ជ្រុល​បុល​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្តាលឱ្យ​ខូចខាត​ចំនួនមួយ​កង់​ ចំណែក​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាងមុខ ​និង​ផ្ទុះ​ពោង​សុ​វត្តិភាព​ សំណាង​មិន​របួស​ដល់​មនុស្ស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍នេះ​បាន​កើ​ត​ឡើ​ង​កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​រំលងអា​ធ្រា​ត្រ ឈានចូលថ្ងៃទី​២០ ខែ​កក្កដា ឆ្នាំ​២០២១ នៅ​ចំណុច​មុខ​ស្ថានីយ៍​ប្រេងឥន្ធនៈ ​តូតាល់ តាម​បណ្តោយ​ផ្លូវ​២៧១ ក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា មុនពេល​កើត​ហេតុ​គេ​បាន​ឃើញ​បុរស​ម្នាក់​បើក​រថយន្ត​ម៉ាក​HILUX REVO ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AH 7646 ធ្វើដំណើរ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន​រេ​ចង្កូត​ទៅខាង​ឆ្វេង​ដៃ ​ជ្រុល​ទៅបុក​ក្បាល​ព្រួញ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្ដាលឱ្យ​បាក់​ចំនួនមួយកង់​ចេញពី​គន្លង​ជួរ​។​ ភ្លាមនោះ​ម្ចាស់​រថយន្ត​បាន​ថយរថយន្ត​មក​ក្រោយ​ប្រមាណ​ជាង​៥០ម៉ែត្រ​បម្រុង​បើក​គេចខ្លួន​ចេញពី​កន្លែងកើតហេតុ តែ​ដោយរថយន្ត​មានការខូចខាត​ផ្នែក​ទៅមុខ​ ទើបធ្វើឲ្យធ្វើដំណើរទៅមុខលែងរួច បន្ទាប់មក​ម្ចាស់​រថយន្ត​បាន​បើកទ្វារ​ចុះ​ពីលើ​រថយន្ត​គេច​ខ្លួន​ចេញពី​កន្លែងកើតហេតុ​បាត់​។​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋា​ន​បាន​ចុះមក​ដល់​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រងចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕​

អត្ថបទ ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

ព័ត៌មានជាតិ២៨ នាទីutes មុន

​សហគមន៍​នេសាទ​ត្រពាំងសង្កែ​សប្បាយចិត្ត​ បន្ទាប់​ពី​រដ្ឋាភិបាល​ផ្តល់​កាដូ​ជា​ផ្លូវបេតុង ចំណតរថយន្ត ​ដើម្បី​ទាក់ទាញ​វិស័យ​ទេសចរណ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានី ណែនាំ​ឱ្យ​អាជ្ញាធរខណ្ឌ ទប់ស្កាត់ បង្ក្រាប​ក្រុម​ក្មេងទំនើង និង​គ្រប់​គ្រង​វត្តមាន​ជនបរទេស​ឱ្យ​បានល្អ

សន្តិសុខសង្គម២ ម៉ោង មុន

យុវជនម្នាក់​បើក​រថយន្ត​បុក​កង់​បី​ឥណ្ឌា​នៅ​ខណ្ឌ​ទួកគោក ព្យាយាម​បើក​រត់​គេច​ត្រូវ​ប្រជាពលរដ្ឋដេញតាមឃាត់បាន​នៅ​ខណ្ឌ​៧មករា

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១១ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១៣ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១២ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១៣ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម