Connect with us

ចរាចរណ៍

រថយន្ត​​ចតចោល​នឹង​ចិញ្ចើម​ផ្លូវ​ ក៏​ត្រូវ​រថយន្ត​១​គ្រឿង​ទៀត​បុក​ពីក្រោយ​ បណ្តាល​ឲ្យ​មនុស្ស​របួស​២​នាក់​

បានផុស

នៅ

​រថយន្ត​ធុន​ធ្ងន់​ដឹកទំនិញ​១​គ្រឿង​ បាន​ចត​ស្ងៀម​នឹង​ចិញ្ចើម​ផ្លូវ​សុខៗ​ក៏​ស្រាប់​តែ​មាន​រថយន្ត​ធុន​ស្រាល​បុក​ពីក្រោយ​ពេញទំហឹង​ បណ្តាល​ឲ្យ​រង​របួស​អ្នកបើកបរ​និង​អ្នក​រួមដំណើរ​ចំនួន​២​នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​វរសេនីយ៍ឯក ​សេង លុច ​អធិការនគរបាល​ស្រុក​ថ្មគោល​ បាន​ប្រាប់​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍ ​ដែល​បើកបរ​ក្នុង​ទិសដៅ​ស្រប​ទិស​គ្នា​នេះ ​បាន​កើតឡើង​នៅ​វេលា​ទៀបភ្លឺ​ថ្ងៃទី​២០ ​ខែកក្កដា ​ឆ្នាំ​២០២១ ​តាម​កំណាត់​ផ្លូវជាតិ​លេខ​៥​ត្រង់​ចំណុច​ផ្លូវ​កំពុង​ស្ថាបនា ​ក្នុង​ក្រុមទី​១៧ ​ភូមិ​គោក​ត្រប់​ ឃុំ​តា​ម៉ឺន ​ស្រុក​ថ្មគោល​ ខេត្ត​បាត់ដំបង​។

​ប្រភព​ខាងលើ​បន្ថែមថា ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កឡើង​ដោយ​រថយន្ត​ម៉ាក​ស្តា​រិ​ក​(Starex)​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​២A.៣២៧៩​ បាន​បើកបរ​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​លុះដល់​ចំណុច​កើត​ហេតុ​បាន​បុក​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​(HYUNDAI)​ពណ៌​ស​ពាក់​ស្លាក​លេខ​កំពង់ចាម​៣A.៥៧៤៦​ពីក្រោយ​ ដែល​ចត​នៅ​ស្ងៀម​នឹង​ចិញ្ចើម​ផ្លូវ​ខាងលិច ​បណ្តាលឱ្យ​រថយន្ត​ស្តា​រិ​ក​គាប​ជាប់​នឹង​កន្ទុយ​រថយន្ត​ហ៊ីយ៉ាន់ដាយ ​បង្ក​ឲ្យ​អ្នកបើកបរ​ម្នាក់​និង​អ្នករួមដំណើរ​ម្នាក់​ទៀត​ រងរបួស​ធ្ងន់​និង​ស្រាល​ ដែល​ករណីនេះ​គេ​ដាក់​ការសន្និដ្ឋាន​ថា ​រថយន្ត​បង្ក​ដោយ​អ្នកបើកបរ​ងងុយដេក​មួយ​ផាំង​ទើប​រេ​ចង្កូត​បុក​តែ​ម្តង​។

​អ្នកបើកបរ​រថយន្ត​(​ស្តា​រិ​ក​)​ដែល​របួសស្រាល​មានឈ្មោះ​ ម៉ែន យ៉ុ​ន​ ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ ​និង​អ្នក​រួមដំណើរ​ម្នាក់​ទៀត ​រងរបួស​ធ្ងន់​ឈ្មោះ ​ទឹម ឈឿន ​ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ​ ទាំងពីរ​នាក់​រស់នៅក្នុង​ភូមិ​អូរ​កណ្តោល​ ឃុំ​ទទុង ​ស្រុក​ដងទង់ ​ខេត្តកំពត​ ចំណែក​ឯ​អ្នកបើកបរ​រថយន្ត​ហ៊ីយ៉ាន់ដាយ​ឈ្មោះ​វ៉ាង​.​សារឿ​ត​ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ​រស់នៅ​ភូមិ​គោក​ត្រប់​ឃុំ​តា​ម៉ឺន​ស្រុក​ថ្មគោល​ខេត្តបាត់ដំបង ​មិនមាន​របួស​នោះទេ​។

​លោក​អធិការ​បញ្ជាក់​បន្តថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ ​ក្រោយពី​កម្លាំង​នគរបាល​ស្រុក​ថ្មគោល​បាន​ចុះ​វាស់វែង​ធ្វើ​កំណត់​ហើយ ក៏​បាន​ប្រគល់​សំណុំរឿង​ទៅកាន់​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​បន្ត​ ដើម្បី​ដោះស្រាយ​បញ្ចប់​រឿង​តាម​នីតិវិធី​៕

អត្ថបទ៖ ​សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេដឹកនាំ​អាស៊ី ៤​រូប ដែល​ ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

នយោបាយ១៨ ម៉ោង មុន

អ្នកនាំពាក្យ៖ លោក សម រង្ស៊ី គ្មានចេះធ្វើអ្វីជាប្រយោជន៍ជាតិទេ ចេះតែមួលបង្កាច់ បំភ្លៃ និងកេញចំណេញពីព្រឹត្តិការណ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

រុស្ស៊ី បោះពាក្យថា លក្ខខណ្ឌបទឈប់បាញ់គឺខ្លួនជាអ្នកកំណត់ មិនមែនសម្រេចដោយអាមេរិកទេ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

នាដការី ឈឹម ចាន់ស្រីណុច ជួបទុក្ខធំបាត់បង់ម្តាយ ខណៈកំពុងបន្តបេសកកម្មសម្ដែងជូនជាតិនៅបារាំង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ឆេះមន្ទីរពេទ្យនៅបាងកក បង្កការផ្អើលឆោឡោនិងជម្លៀសអ្នកជំងឺ យ៉ាងតក់ក្រហល់

Sokha Hotels

ព័ត៌មានពេញនិយម