Connect with us

ចរាចរណ៍

តៃកុងរថយន្តសណ្ដោងបើកបុកម៉ូតូនៅ​អូបែកក្អម ​រួចព្យាយាមរត់គេច​មកដល់ច្រកចូលវត្តសំ​រោងអណ្ដែត​ទើបឃាត់ខ្លួនបាន

បានផុស

នៅ

រថយន្តសណ្តោងធុនធំមួយគ្រឿង បើកបុកម៉ូតូឌ្រីមសង់ប៉ើងចូលកន្លែងគេលក់ដូរ​បណ្តាលឱ្យបុរសម្នាក់រងរបួសស្រាល កាលពីវេលាម៉ោង០៩៖២០ នាទីយប់ នៅចំណុច ក្បែរមន្ទីរពេទ្យសែនជ័យតាមបណ្ដោយផ្លូវណតព្រីត សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយកើតហេតុ​រថយន្តបង្កព្យាយាមបើករត់រហូតមកដល់ក្បែរខ្លោងទ្វារវត្តសំរោងអណ្តែត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ទើបបងប្អូនប្រជាពលរដ្ឋដេញឃាត់រថយន្តបាន។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូឌ្រីមសង់ ធ្វើដំណើរតាមបណ្ដោយផ្លូវណតប្រីត ខណ:មកដល់ចំណុចកើតហេតុ ក៏មានរថយន្តសណ្តោងធុនធំមួយគ្រឿងធ្វើដំ​ណើរស្របគ្នាជ្រុលចង្កូតទៅបុកម៉ូតូបណ្តាលឱ្យខ្ទាតមកខាងស្ដាំដៃចូលកន្លែងលក់ដូរមួយកន្លែង បណ្ដាលឱ្យម្ចាស់ម៉ូតូរងរបួសបន្តិច ភ្លាមនោះរថយន្តបង្កមិនបានឈប់ដោះស្រាយនៅកន្លែងកើតហេតុនោះទេ បានព្យាយាមបើករត់រហូតដល់ក្បែរច្រកចូលខក្លោងទ្វារវត្តសំរោងអណ្ដែតត្រូវបានបងប្អូនជាពលរដ្ឋនាំគ្នាដេញកាក់ជាប់បានវិញរួចទំនាក់ទំនងទៅសមត្ថកិច្ចឱ្យចុះមកដល់កន្លែងកើតហេតុភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានបានចុះមកដល់រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកដល់កន្លែង​កើតហេតុ បន្ទាប់មកក៏មានតំណាងខាងរថយន្តបានចុះមកដល់រួចបានធ្វើការចរចានិងសម្របសម្រួលគ្នាជាមួយខាងភាគីម៉ូតូដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

អត្ថបទ៖ ឧត្តរ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម