ចរាចរណ៍
រថយន្តពីរគ្រឿងប្រលះគ្នាទាំងយប់ ឯមនុស្សកំពុងបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ
គ្រោះថ្នាក់ចរាចរណ៍មួយ ស្នូរសំឡេងលាន់ឮដូចផ្ទុះគ្រាប់បែកទាំងយប់ងងឹត ខណៈដែលរថយន្ត២គ្រឿងបានប៉ះទង្គិចគ្នាយ៉ាងពេញទំហឹងរួចមក។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង៣០ នាទីយប់ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ លើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
អ្នកនៅកន្លែងកើតហេតុបាននិយាយថា នៅពេលកើតហេតុនោះគេសង្កេតឃើញរថយន្តកាមរីបើកបរ ក្នុងទិសដៅពីលិចទៅកើត ដោយឡែករថយន្តសាំងយ៉ុងកូរេ គឺបើកបរក្នុងទិសដៅច្រាស់គ្នា ដោយរូបភាពជាក់ស្តែងគឺរថយន្តកាមរីបានបំពានទៅឆ្វេង ទើបបណ្តាលឲ្យមានបញ្ហាបែបនេះ។
![](https://www.kampucheathmey.com/wp-content/uploads/2021/07/IMG-20210729-WA0056-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/07/IMG-20210729-WA0057-1024x768.jpg)
ភ្លាមៗនោះដែរ ក៏មានការជួយអន្តរាគមន៍ពីសមត្ថកិច្ច ដោយបានបញ្ជូនមនុស្សក្នុងរថយន្តទាំងអស់ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះដោយសារតែម្នាក់មានសភាពធ្ងន់ធ្ងរ រីឯអត្តសញ្ញាណក៏នៅមិនទាន់ស្គាល់នៅឡើយ៕
![](https://www.kampucheathmey.com/wp-content/uploads/2021/07/IMG-20210729-WA0059-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/07/IMG-20210729-WA0058-1024x768.jpg)
អត្ថបទ៖ សោ និយមរ័ត្ន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១០ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?