ចរាចរណ៍
រថយន្តមួយគ្រឿងជ្រុលចង្កូតចូលតូបលក់ឥវ៉ាន់ បុកស្ដ្រីម្នាក់ស្លាប់ភ្លាមៗ នៅស្រុកសូទ្រនិគម
ស្ដ្រីម្នាក់បានស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាម ដោយសាររថយន្តបើកលឿនដូចហោះ ហើយគេចពីគោយន្តកន្ត្រៃ ជ្រុលទៅបុកមនុស្សអង្គុយនៅមុខតូបលក់ឥវ៉ាន់ស្លាប់ភ្លាមៗ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៤និង០០នាទី កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ នៅត្រង់ចំណុចផ្លូវក្រាលគ្រួសក្រហមភូមិដាក់ផ្កា ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។


រថយន្តម៉ាកTOYOTA PICK UP ពណ៌ស ពាក់ស្លាកលេខ សៀមរាប 2C.0409 ឆ្នាំផលិត១៩៩៩ បើកបរដោយឈ្មោះ ណាំង សេត ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិរើល ឃុំរើល ស្រុកពួក ខេត្តសៀមរាប បើកបរទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន បានរេចង្កូតធ្លាក់ផ្លូវ ទៅបុកមនុស្សដែលកំពុងនៅក្នុងតូបមុខផ្ទះ ជនរងគ្រោះឈ្មោះ អ៊ុល ហាន ភេទស្រី អាយុ៣៨ឆ្នាំ មានទីលំនៅភូមិដាក់ផ្កា ឃុំតាយ៉ែកស្រុកសូទ្រនិគម ខេត្តសៀមរាបណ្ដាលឱ្យស្លាប់ រីឯម្ចាស់តូប ឈ្មោះអ៊ុល ហាន ពុំមានរងរបួសនោះទេ គ្រាន់តែខូចខាតតូបទាំងស្រុងនិងខូចខាតរថយន្ត។


មន្ត្រីប៉ូលិសចរាចររូបនេះបានបញ្ចាក់ទៀតថា មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់នេះឡើង ព្រោះរថយន្តបើកក្នុងល្បឿនលឿន និងផ្លូវរអិលដោយមានមេឃភ្លៀងធ្លាក់ខ្លាំង។ ក្រោយពេលកើតហេតុ យើងបានស្ទូចយកវត្ថុតាងមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកសូនិគម និងបានឃាត់ខ្លួនអ្នកបើកបររថយន្តដើម្បីបន្តតាមនីតិវិធីច្បាប់៕
អត្ថបទ៖ គឿនវេត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ