ចរាចរណ៍
រថយន្តបែនដឹកដីបើកឆ្លងផ្លូវដែកមិនផុត ត្រូវរថភ្លើងបុក
រថយន្តបែនដឹកដីមួយគ្រឿងបើកឆ្លងផ្លូវដែកទាំងឃើញរថភ្លើងបើកមកជិតដល់ហើយក៏ត្រូវរថភ្លើងបុក បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំសំណាងមិនមានមនុស្សរងរបួស។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ នៅភូមិភ្លើងឆេះរទះលិច សង្កាត់ភ្លើងឆេះរទះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តបែនដឹក មួយគ្រឿងពណ៌ស ពាក់ស្លាកលេខកំពង់ចាម3A 4157 ធ្វើដំណើរស្របជាមួយផ្លូវរថភ្លើងបន្ទាប់មកក៏មានរថភ្លើងមួយខ្សែរត់ពីខេត្តព្រះសីហនុឆ្ពោះទៅភ្នំពេញមកពីក្រោយទាំងស៊ីផ្លេមិនឈប់ ភ្លាមនោះស្រាប់រថយន្តបួងបង្កូកបត់ស្តាំឆ្លងផ្លូវរថភ្លើង ខណៈជិតផុតស្រាប់តែរថភ្លើងមកដល់ល្មមបុករុញបណ្តាលឱ្យរងការខូចខាតគាបជាប់គ្នា សំណាងមិនមានមនុស្សរងរបួស។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុ និងទាក់ទងទៅជំនាញមកស្ទូចរថយន្តចេញយកទៅរក្សាទុករងចាំដំណាងរថភ្លើងដោះស្រាយជាមួយម្ចាស់រថយន្តនៅពេលក្រោយ៕
អត្ថបទ៖ សុខា
-
សន្តិសុខសង្គម១១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?