ចរាចរណ៍
ដឹកត្រីលើសទម្ងន់ ក្រឡាប់ចាក់ពេញផ្លូវ នៅខេត្តបាត់ដំបង
រថយន្តដឹកត្រីមួយគ្រឿង ទំនងដឹកលើសទម្ងន់ បានបួងចង្កូតលើកំណាត់ផ្លូវកោងក្រឡាប់ចាក់ត្រីពេញថ្នល់។ ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវកោង ក្នុងភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
ប្រភពនៅកន្លែងកើតហេតុបាននិយាយថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 3F- 4405 បើកបរដឹកត្រីប្រា ពេញ(ទំនងលើសចំណុះ) ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ រថយន្តខាងលើបានបាក់សាក់ស៊ីបណ្តាលឲ្យដាច់កង់ក្រោយក្រឡាប់ផ្ងារជើងចាក់ត្រីចោល ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្តាលឲ្យនរណាម្នាក់រងរបួសឡើយ តែបានបង្កឲ្យខូចខាតផ្លូវកៅស៊ូមួយចំនួន។


ក្រោយពីមានការក្រឡាប់មួយសន្ទុះធំ ទើបគេសង្កេតឃើញវត្តមានសមត្ថកិច្ចជំនាញចុះមកដល់ តែមិនបានធ្វើការវាស់វែងនោះទេដោយសាររថយន្តក្រឡាប់ខ្លួនឯង និងមិនមានអ្នករងរបួស ។ទើបឲ្យម្ចាស់រថយន្តដឹកត្រីទំនាក់ហៅឡានមកសាងយកត្រី និងយករថយន្តស្ទូចមកស្ទូចយកទៅធ្វើការជួសជុលដោយខ្លួនឯង។ ក្រុមកម្មករដែលនាំគ្នាមក កើបត្រីដែលក្រឡាប់ពេញថ្នល់នោះផ្ទេរទៅឡានផ្សេងចំនួនពីរគ្រឿង និង បានអះអាងថា គេដោះស្រាយរួចអស់ហើយ គឺបានបង់លុយដល់មន្ត្រីជំនាញថ្លៃខូចផ្លូវអស់៧០ដុល្លារ៕


អត្ថបទ៖ សោ និយមរ័ត្ន

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់