Connect with us

ចរាចរណ៍

បត់​រថយន្ត​គ្មាន​ការប្រុ ងប្រយ័ត្ន បុក​ម៉ូតូ​ដែល​មកពី​មុខ​បណ្តាលឲ្យ​ស្លាប់​២​នាក់​

បានផុស

នៅ

​ជនរងគ្រោះ​ចំនួន​២​នាក់ បាន​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោចអាធ័ម​ជាទីបំផុត ខណៈដែល​ពួកគេ​បាន​បើក​ម៉ូតូ​ចេញពី​កន្លែង​ចាក់​សាំង ហើយ​ត្រូវ​រថយន្ត​បែន​បត់​ឆ្វេង​មក​បុក​ទាំង​កម្រោល​តែម្តង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ហេតុការណ៍​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង នា​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២១ វេលា​ម៉ោង​៧និង១៥​នាទីព្រឹក លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ក្រុមទី​១០ ភូមិក​គោ ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង រវាង​រថយន្ត​ដឹក​ដី​ធុន​ធ្ងន់​ម៉ាក​អ៊ី​ស៊ី​ស៊ុយ​(ISUZU) ពាក់​ស្លាក​លេខ បាត់ដំបង 3A-1622 ជាមួយនិង​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ពណ៌​ខ្មៅ ស៊េរី​២០១០ ពាក់​ស្លាក​លេខ​បាត់ដំបង​1I-5170 ។​

​តាម​ប្រភពពី​កន្លែងកើតហេតុ​បាន​បញ្ជាក់ថា នៅ​មុនពេល​កើតហេតុ គឺ​រថយន្ត​បែន​ដឹក​ដី​ធុន​ធ្ងន់​ខាងលើនេះ​បាន​បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ហើយក៏​បាន​បត់​ឆ្វេង​កាត់​ផ្លូវ ស្រប​ពេលដែល​ម៉ូតូ​កំពុងបើក​ចេញពី​កន្លែង​ចាក់​សាំង ក្នុងទិសដៅ​ច្រាស់​គ្នា ក៏បាន​បុក​យ៉ាង​ពេញទំហឹង​តែម្តង​បណ្តាលឲ្យ​ភាគី​ម៉ូតូ​ស្លាប់​ទាំង​២​នាក់។ អ្នក​បើកបរ​ដោយ​ឈ្មោះ សេម សុ​ផា​លីម ភេទ​ប្រុស អាយុ​២៥​ឆ្នាំ (​ស្លាប់​) អ្នករួមដំណើរ ០១ នាក់ ឈ្មោះ មឿ​ន រតនា ភេទ​ប្រុស អាយុ​១១​ឆ្នាំ (​ស្លាប់​) ទាំងពីរ​នាក់ មាន​ទីលំនៅ​ភូមិក​គោ ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​តាមរ​ក​រថយន្ត​ដែល​បើក​គេច​រហូត​ចាប់​បានតែ​រថយន្ត​នៅក្នុង​ស្រុក​ឯក​ភ្នំ ដោយ​អ្នកបើកបរ​បានគេច​ខ្លួន​បាត់ទៅហើយ​៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទីutes មុន

ប្រធានាធិបតីហ្វីលីពីនអរគុណកម្ពុជាដែលបានដោះលែងជនជាតិហ្វីលីពីន១៣នាក់

សេដ្ឋកិច្ច៥៧ នាទីutes មុន

ប្រេងម៉ាស៊ូតលក់រាយធ្លាក់ចុះ ១០០ រៀល ក្នុងមួយលីត្រ ខណៈសាំងរក្សាតម្លៃដដែល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

នេន ទុំ
ជីវិតកម្សាន្ដ១ ម៉ោង មុន

នេន ទុំ ដាក់ចំៗទៅអ្នកចាំតែរិះគន់ថា បើមិនចេះសាទរនឹងសមិទ្ធផលគេទេ គួរកុំធ្វើជាអ្នកដែលចាំតែជាន់ពន្លិច

សង្កាត់ស្ទឹងមានជ័យទី១
សន្តិសុខសង្គម១ ម៉ោង មុន

ចៅសង្កាត់ស្ទឹងមានជ័យទី១៖ មួយរយៈនេះអ្នកជិះបញ្ច្រាសបានកាត់បន្ថយច្រើន តែនៅមានអ្នកជិះតាម​ឡានសារ៉ែន

ជីវិតកម្សាន្ដ២០ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

សន្តិសុខសង្គម២៣ ម៉ោង មុន

ករណីផ្សាយថាចោរប្លន់អ្នកសិល្បៈនៅខណ្ឌសែនសុខ៖ ស្នងការថាម្ចាស់ម៉ូតូយកម៉ូតូលក់ តែកុហកថាចោរប្លន់

ជីវិតកម្សាន្ដ២១ ម៉ោង មុន

ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

Sokha Hotels

ព័ត៌មានពេញនិយម