ចរាចរណ៍
ពលករខ្មែរគ្រោះថ្នាក់ដោយសាររថយន្តធ្លាក់ទឹកនៅខេត្តស្រះកែវ ស្លាប់៤ របួស៤នាក់
ប្រទេសថៃ ៖ យ៉ាងហោចណាស់ក៏មានពលករខ្មែរស្លាប់៤នាក់ និង៤នាក់ទៀតរងរបួសដែរ ខណៈដែលប៉ូលិសដេញតាមពីក្រោយ ហើយរថយន្តប្រឹងបើកក្នុងល្បឿនលឿន ទើបធ្លាក់ចូលក្នុងស្រះទឹក។

ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១៩ សីហា ឆ្នាំ២០២១ វេលាម៉ោង១២ និង៣០ នាទីថ្ងៃត្រង់ ក្នុងស្រុកតាប្រាក់យ៉ា ខេត្តស្រះកែវ ដែលមានរថយន្តស៊េរីទំនើបមួយគ្រឿងដឹកពលករខ្មែរ ឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យរបស់ប៉ូលីសថៃចំនួន ២កន្លែងត្រូវបានប៉ូលិសដេញតាមពីក្រោយ ដោយក្នុងល្បឿនលឿនពេកក៏រ៉េចង្កូតធ្លាក់ចូលក្នុងស្រះទឹកតែម្តង។

យោងតាមបានរាយការណ៍បន្ថែមពីហេតុការណ៍នេះថា រថយន្តក្រឡាប់ ត្រូវបានត្រួតពិនិត្យ នៅកន្លែងកើតហេតុនិងកំពុងសួរចម្លើយអ្នករងរបួសដែលនៅមានជីវិតអង្គុយក្នុងរថយន្ត បានផ្តល់ព័ត៌មានថា ពួកគេមកពីផ្សាររោងក្លឿ តាមរយៈការទាក់ទងមេខ្យល់មានមនុស្សមកទទួលហើយបង់លុយ ៧៥០០ បាតក្នុងមួយនាក់ មកជាមួយគ្នា ៧ នាក់គឺប្រុសចំនួន២នាក់ ស្រីចំនួន០៣នាក់ និងក្មេងស្រី ចំនួន០២នាក់ អាយុ០២ឆ្នាំម្នាក់ និង អាយុ ១ខែម្នាក់ រួមជាមួយអ្នកបើកបរជាជនជាតិថៃម្នាក់ សរុបចំនួន ០៨ នាក់។

នៅពេលមកដល់ប៉ុស្តិ៍ប៉ូលិសណងសាង ជាប៉ុស្តិ៍ត្រួតពិនិត្យរបស់មន្ត្រីប៉ូលីសនិងអនុរក្សការពារព្រំដែនស្រាប់តែអ្នកបើកបរបានបង្កើនល្បឿនឡើងដើម្បីគេចវេសពីប៉ុស្តិ៍ត្រួតពិនិត្យ។ ដូច្នេះបណ្តាលឱ្យមានការតាមស្ទាក់ចាប់ខ្លួនពីមន្ត្រីប៉ូលីស និងធ្វើអោយ ប៉ូលីសប៉ុស្តិ៍គោកខ្យូងស្ទាក់ចាប់រថយន្តនោះនៅពេលមកដល់។

ទំនងជាមានការស្លន់ផង លុះដល់ចំណុចផ្លូវបែកជាបីគេបានឃើញថា រថយន្តបានបោះពួយទៅត្រង់ក៏ធ្លាក់ក្នុងស្រះទឹកតែម្តង ទើបបានសមត្ថកិច្ចជួយសង្គ្រោះដោយរកឃើញថា មនុស្ស ៤ នាក់បានស្លាប់ ម្នាក់ជាជនជាតិថៃ(អ្នកបើកបរ) ស្លាប់ស្ត្រីម្នាក់ និងក្មេងស្រីតូចៗ២នាក់ សរុប៤ នាក់ រីឯមនុស្ស៤នាក់ទៀតបានចេញពីក្នុងរថយន្ត ផុតពីសេចក្តីស្លាប់៕
អត្ថបទ ៖ សោ និយមរ័ត្ន


-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង