ចរាចរណ៍
៦ចំណុចទៅកាន់ភាគីថៃ ដើម្បីពង្រឹងវិស័យទេសចរណ៍រវាងកម្ពុជា-ថៃ ទាំងក្នុង និងក្រោយវិបត្តិកូវីដ-១៩
លោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយលោក Phiphat Ratchakitprakarn រដ្ឋមន្ត្រីទេសចរណ៍ និងកីឡានៃព្រះរាជាណាចក្រថៃ នៅថ្ងៃទី១៩ ខែសីហានេះ ដែលជំនួបនោះ គឺដើម្បីពង្រឹងទំនាក់ទំនងវិស័យទេសចរណ៍កម្ពុជា-ថៃឡើងវិញ ទាំងក្នុង និងក្រោយដំណាក់កាលជំងឺកូវីដ-១៩។

នៅក្នុងឱកាសនោះលោកបណ្ឌិត សុខ សុក្រឹត្យា បានជម្រាបជូនលោក Phiphat Ratchakitprakarn ពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេច តេជោ ហ៊ុន សែន ដែលបានកសាងខឿនសុខុមាលភាពយ៉ាងរឹងមាំជូនប្រជាពលរដ្ឋ ក៏ដូចជាជនបរទេស និងទេសចរអន្តរជាតិ ដោយសម្រេចបានការចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន៨៥ភាគរយ ចំពោះមនុស្សដែលមានអាយុពី១៨ ឆ្នាំឡើងទៅ និង៣២ភាគរយ ចំពោះយុវវ័យ និងកុមារ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ គិតត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។
ជាមួយគ្នានោះ លោកបណ្ឌិត សុខ សុក្រឹត្យា ក៏បានជម្រាបភាគីថៃអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការស្តារហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យវិស័យទេសចរណ៍ ធម្មជាតិ អេកូទេសចរណ៍ និងទេសចរណ៍តំបន់ឆ្នេរ សម្រាប់ត្រៀមទទួលភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ជាពិសេសជនជាតិថៃ ដែលនឹងអញ្ជើញមកទស្សនាកម្ពុជា នាពេលដ៏ខ្លីខាងមុខ បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ ស្រាកស្រាន្ត។

នៅក្នុងជំនួបនោះដែរ លោកបណ្ឌិត សុខ សុក្រឹត្យា ក៏បានស្នើសុំភាគីថៃលើចំណុចមួយចំនួនរួមមាន៖
ទី១. បង្កើនការផ្តល់អាហារូបករណ៍ទេសចរណ៍ដល់មន្ត្រីទេសចរណ៍កម្ពុជា។
ទី២. ជំរុញផ្នែកឯកជនថៃចូលរួម ATF 2022 នៅខេត្តព្រះសីហនុឲ្យបានច្រើន។
ទី៣. បង្កើនកិច្ចសហការក្នុងការរៀបចំកញ្ចប់ទស្សនកិច្ចរួមគ្នាសម្រាប់ទេសចរបរទេស។
ទី៤. ជំរុញចលនាទេសចរណ៍បើកបរឆ្លងដែន (Selfdrive Tourism)។
ទី៥. ជំរុញការអនុវត្តក្របខណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ACMEC លើការប្រើប្រាស់ទិដ្ឋាការទោល (Single Visa) សម្រាប់ទេសចរបរទេសនៃប្រទេសទី៣ មកទស្សនាកម្ពុជា និងថៃ។
ទី៦. បង្កើនការផ្សព្វផ្សាយគោលដៅដៅទេសចរណ៍ ព្រះរាជាណាចក្រពីរ គោលដៅតែមួយ (Two Kingdoms, One Destination) ។
លោកបណ្ឌិត សុខ សុក្រឹត្យា ក៏បានអញ្ជើញរដ្ឋមន្ត្រីទេសចរណ៍ថៃ ចូលរួមវេទិកាទេសចរណ៍អាស៊ាន (ATF 2022) នៅខេត្តព្រះសីហនុផងដែរ។

ជាកិច្ចឆ្លើយតប លោករដ្ឋមន្ត្រីទេសចរណ៍ និងកីឡាថៃ ទទួលយកការអញ្ជើញនេះ ព្រមទាំងបានសន្យានឹងបង្កើនការផ្តល់អាហារូបករណ៍ដល់មន្ត្រីទេសចរណ៍កម្ពុជាបន្ថែមទៀត និងនាំយកសំណើដទៃទៀតទៅពិនិត្យ និងបន្តផ្តល់កិច្ចសហការឱ្យកាន់តែជិតស្និទ្ធ និងទូលំទូលាយជាមួយកម្ពុជា។
សូមបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ជំនួបជាមួយ លោក Phiphat Ratchakitprakarn លោកបណ្ឌិត សុខ សុក្រឹត្យា បានផ្តល់កិច្ចសម្ភាសន៍ ជាមួយអ្នកសាព័ត៌មានថៃ និងបរទេសអំពីសុខសន្តិភាព ស្ថិរភាពនយោបាយ-សេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស កម្ពុជាមានច្បាប់វិនិយោគថ្មី ដ៏ល្អបំផុតនៅក្នុងតំបន់ ដែលបានមកពីការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។
លោកបណ្ឌិត សុខ សុក្រឹត្យា ក៏បានស្នើសុំឱ្យអ្នកសារពត៌មានខាងលើ ជួយបង្កើនការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា និងវេទិកាទេសចរណ៍អាស៊ាន (ATF 2022) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២២ ទៅកាន់ព្រះរាជាណាចក្រថៃ និងបណ្តាប្រទេសជាមិត្តទាំងក្នុង និងក្រៅតំបន់ ហើយជាការឆ្លើយ ក្រុមអ្នកសារព័ត៌មានខាងលើ បានសន្យាជួយកម្ពុជាក្នុងការបន្តផ្សព្វផ្សាយពីសម្បត្តិវប្បធម៌ និងសក្តានុពលទេសចរណ៍ដ៏ល្អឯករបស់កម្ពុជា ឱ្យកាន់តែទូលំទូលាយថែមទៀត៕
អត្ថបទ៖ កោះកែវ


-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត