Connect with us

ចរាចរណ៍

បើកបរ​រថយន្ត​ទាំង​ងងុយដេក រ៉េ​ចង្កូត​ធ្លាក់​ផ្លូវ ​បណ្តាល​ឲ្យ​ឆេះ​រថយន្ត​និង​របួស​ម្នាក់

បានផុស

នៅ

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា អ្នកបើកបរ​រថយន្ត​កូរ៉េ បាន​បើកបរ​ក្នុងស្ថានភាព​ងងុយដេក រ៉េ​ចង្កូត​ធ្លាក់​ផ្លូវ​ជ្រុល​ទៅបុក​ដើមឈើ​ បណ្តាល​ឲ្យ​ឆេះ​រថយន្ត​និង​របួស​ម្នាក់​។​ ហេតុការណ៍​នេះ ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​០០​នាទី​ថ្ងៃ​ទី​២២​ ខែសីហា ​ឆ្នាំ​២០២១ នៅ​លើ​ផ្លូវជាតិ​លេខ​៦​ស្ថិតនៅ​ក្នុងភូមិ​ទួល​រវៀង ឃុំ​ល្វា ស្រុក​ពួក ខេត្តសៀមរាប​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ឯក ទេព​ពុំសែន អធិការដ្ឋាន​នគរបាល​ស្រុក​ពួក​បាន​ឲ្យ​ដឹងថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​បង្កឡើង​ ដោយ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​២,៥ តោន ពណ៌ស ពាក់​ស្លាក​លេខ កំពង់ស្ពឺ​3A.1335 បើកបរ​ដោយ ឈ្មោះ លី សុខា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​១០០​ ឃុំ​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​ លោក​បន្តថា ដឹក​អ្នករួមដំណើរ​រួមមាន​៣​នាក់​៖១.​ឈ្មោះ ជួន សុ​ចិន អាយុ​១៨​ឆ្នាំ ​២.​ឈ្មោះ សុខ លីន ភេទ​ប្រុស​ អាយុ​១៨ ឆ្នាំ​៣.​ឈ្មោះ សុ​គុណ ភេទប្រុស អាយុ​១៨​ឆ្នាំ រស់នៅភូមិ​ស្រែ​១០០ ឃុំចំការ​រ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ជាមួយគ្នា បាន​បើកបរ​ទិសដៅ​ពី​លិចទៅ​កើត បាន​រ៉េ​ចង្កូត​ធ្លាក់​ទៅ​ជ្រោះផ្លូវ​ខាងត្បូង បុក​ដើម​ពុទ្រា បណ្តាលឲ្យ​ឆេះ​រថយន្ត​តែ​ម្តង​។ លោក​បញ្ជាក់ថា ករណីនេះ បាន​ប្រើប្រាស់​ឡានទឹក​របស់​អធិការនគរបាល​ស្រុក​ពួក អន្តរាគមន៍​ជួយ​ពន្លត់​អស់​ទឹក​ចំនួន​១​ឡាន​ទើប​ពន្លត់​បាន​។​

បន្លែម​ពី​លើ​នេះ លោក​បញ្ជាក់ទៀតថា ករណីនេះ​បណ្តាល​ឲ្យរបួសស្រាល​មនុស្ស​១​នាក់​ឈ្មោះ​ សុគុណ និង​ខូចខាត​រថយន្ត​១​គ្រឿង​ធ្ងន់​។​ លើស​ពី​នេះ​លោក​បញ្ជាក់​ទៀតថា មូលហេតុ​អ្នកបើកបរ បាន​បើកបរ​ក្នុងស្ថានភាព​ងងុយដេក​។ បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ​បាន​អូស​យក​រថយន្ត​បង្ក​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕

អត្ថបទ៖ ​កុសល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម