ចរាចរណ៍
រថយន្តទំនើប១គ្រឿងបើកក្រឡាប់ដោយខ្លួនឯងចូលទឹកប្រឡាយស្លាប់មនុស្ស៤នាក់
សោកនាដកម្មមួយបានកើតឡើងរវាងរថយន្តសេ៊រីទំនើបមួយគ្រឿង បើកក្រឡាប់ធ្លាក់ចូលក្នុងប្រឡាយទឹកបណ្តាលឲ្យមានមនុស្សប្រុស ស្រី ដែលជិះក្នុងរថយន្តស្លាប់ដល់ទៅ៤នាក់។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១៖ ៣០ នាទីរសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នៅលើផ្លូវអភិវឌ្ឍ ចម្ងាយ២គីឡូ ខាងលិចភូមិខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

នគរបាលមូលដ្ឋានបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ជនរងគ្រោះទាំង៤នាក់ ប្រុស១ ស្រី៣នាក់ ក្នុងនោះមានក្មេងស្រី១នាក់អាយុប្រហែល៧ឆ្នាំ មាន១ឈ្មោះគឹម ហេង ភេទប្រុសអាយុ៥៥ឆ្នាំ២គង់ សុវណ្ណា ភេទស្រីអាយុ៥៣ឆ្នាំ ៣ឈ្មោះ ហេង រតនា ភេទស្រីអាយុ៦ឆ្នាំ ៤ឈ្មោះគឹម ធា ភេទស្រីអាយុ៤២ឆ្នាំ ជនរងគ្រោះទាំង៤នាក់ នៅភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

នគរបាលមូលដ្ឋានបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងបន្តទៀតថាមុនពេលកើតហេតុនោះជនរងគ្រោះបានជិះរថយន្តម៉ាកម៉ាស្តា ពណ៌ស ពាក់ស្លាកលេខ កម្ពុជា MR.SELA ធ្វើដំណើរពីកើតទៅលិចក្នុងល្បើនលឿន ពេលមកដល់ចំណុចកើតហេតុជាចំណុចផ្លូវបំបែកបានរេចង្កូតធ្លាក់ពីលើផ្លូវ ចូលក្នុងទឹកប្រឡាយផ្ងាជើងឡើងលើ បណ្តាលឲ្យមនុស្សជិះក្នុងរថយន្តឈ្លក់ទឹកស្លាប់អ្នកបើកនិងអ្នករួមដំណើរសរុបចំនួន៤នាក់។

ក្រោយពីកើតហេតុហើយប្រជាពលរដ្ឋនៅទីនោះជួយលើកសពចេញពីរថយន្តមកដាក់លើគោក ក្នុងនោះសមត្ថកិច្ចបានធ្វើកំណត់ហេតុហើយបានប្រគល់សពជនរងគ្រោះទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីចំណែករថយន្ត ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលនិងប្រជាពលរដ្ឋជួយស្រង់យកមកដាក់លើគោកដើម្បីស្រាវជ្រាវប្រគល់ទៅឲ្យសាត់ញាតិ្ត៕ ដោយ៖ វ៉ាន់ ណាង

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង