Connect with us

ចរាចរណ៍

ទំនងចាំងភ្លើងហ្វារថយន្ដខាងមុខ បុរសម្នាក់បើករថយន្ដធ្លាក់ផ្លូវចូលប្រឡាយ

បានផុស

នៅ

បុរសម្នាក់បើករថយន្តហាយឡែនឌ័រសង្ស័យចាំងភ្លើងហ្វារថយន្តដែលបើកបរខាងមុខ រេចង្កូតធ្លាក់ចូលប្រឡាយសំណាងមិនមានមនុស្សរងរបួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្ដោយផ្លូវបេតុងជាប់ផ្លូវរថភ្លើងស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AQ 8496បើកបរដោយបុរសម្នាក់ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុបានបត់ស្ដាំ ដោយសង្ស័យថា ចាំងជាមួយនឹងភ្លើងហ្វារថយន្តមួយគ្រឿងទៀតដែលបើកបញ្ច្រាស់ទិសគ្នានៅពីខាងមុខ បណ្ដាលឲ្យរេចង្កូតធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្អុយ រថយន្តរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នកណារងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដោយពិនិត្យជាក់ស្ដែង ដោយមិនប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់រដ្ឋក៏ដូចជាអ្នកធ្វើដំណើរតាមដងផ្លូវ ទើបសមត្ថកិច្ចឲ្យម្ចាស់រថយន្តខាងលើទាក់ទងទៅខាងរថយន្តស្ទូច ដើម្បីស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម