ចរាចរណ៍
រថយន្តសណ្តោងកុងតឺនរ័បុកអ្នករត់ម៉ូតូឌុបស្លាប់ម្នាក់នៅសង្កាត់ព្រែកថ្មី
បុរសម្នាក់ដែលសាក្សីអះអាងថា ជាអ្នករត់ម៉ូតូឌុបត្រូវបានរថយន្តសណ្តោងកុងតឺនរ័បុករួចកិនស្លាប់នៅនិងកន្លែង។
ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្តោយផ្លូវលេខ២(ផ្លូវថៃហ្គឺរ)កែងចូលវត្តគល់ទទឹងស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
យោងតាមសេចក្តីរាយការណ៍ពីលោកវរសេនីយ៍ទោ ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅទទួលបន្ទុកសណ្តាប់ធ្នាប់ចរាចរណ៍បានឲ្យដឹងថា កាលពីវេលម៉ោង៩និង១៧នាទីយប់ថ្ងៃទី២៧ ខែសីហានេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបង្កដោយរថយន្តសណ្តោងកុងតឺនរ័ម៉ាកនីសាន់ក្បាលខៀវពាក់ស្លាកលេខភ្នំពេញ3A6868សណ្តោងកន្ទុយស្លាកលេខភ្នំពេញ4A0825បានបុកហើយកិនម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅសេរី២០១៧ពាក់ស្លាកលេខកណ្តាល1V1362បណ្តាលឲ្យអ្នកបើកបរម៉ូតូបានស្លាប់នៅនិងកន្លែង។ ដោយឡែកអ្នកបើកបររថយន្តបង្កហេតុបានគេចខ្លួនបាត់បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។
ក្នុងនោះ លោកអធិការរងបានបញ្ជាក់ថា ជនរងគ្រោះជាអ្នករត់ម៉ូតូឌុបស្នាក់នៅក្រុងតាខ្មៅ ខេត្តកណ្តាល។ចំពោះរថយន្តនិងម៉ូតូត្រូវបានបញ្ជូនទៅដោះស្រាយនៅការិយាល័យនគរបាលចរាចរណ៍ជើងគោកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ចំណែកសពជនរងគ្រោះរងចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ នរា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ