Connect with us

ចរាចរណ៍

រថយន្តកូរ៉េបុករថយន្តកាមរីឆ្លាមឈប់ភ្លើងស្តុប ខ្ទេចគូទក្រោយ

បានផុស

នៅ

រថយន្តកូរ៉េមួយគ្រឿងបើកជ្រុលទៅបុករថយន្តកាមរីឆ្លាមកំពុងឈប់ភ្លើងស្តុបពីក្រោយពេញទំហឹងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំសំណាងល្អមិនបង្កឱ្យមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៩៖៤០ នាទីយប់ថ្ងៃទី ២៩ ខែសីហាឆ្នាំ ២០២១ នៅចំណុចស្តុប៩២ តាមបណ្តោយផ្លូវភ្នំពេញហាណូយ កែងនឹងផ្លូវ ៩២ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តកាមរីឆ្លាមមួយគ្រឿងធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយ មកដល់ចំណុចកើតហេតុ បានឈប់រងចាំភ្លើងស្តុបខណ:នោះក៏មានរថយន្តកូរ៉េមួយគ្រឿងពណ៌សគ្មានស្លាកលេខធ្វើដំណើរមកពីក្រោយចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកគូទរថយន្តឆ្លាមពេញទំហឹងបណ្ដាលខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចចុះមកដល់ចំណុចទីតាំងកើតហេតុដោយភាគីទាំងពីរសុំធ្វើការសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ៣ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១២ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

Sokha Hotels

ព័ត៌មានពេញនិយម