Connect with us

ចរាចរណ៍

រថយន្ត​ស៊ីទែន​ដឹក​ប្រេង​របស់​ក្រុមហ៊ុន​សា​វី​ម៉ិច ​ក្រឡាប់​ធ្លាក់​ផ្លូវ​សំណាងល្អ​មិន​ផ្ទុះ​ឆេះ

បានផុស

នៅ

កំពង់ឆ្នាំង ៖ រថយន្ត​ដឹក ប្រេងសាំង​និង​ប្រេងម៉ាស៊ូត របស់​ក្រុមហ៊ុន​សា​វី​ម៉ិច មួយ​គ្រឿង​បានគេច​ពី​ម៉ូតូ​ធ្លាក់​ចេញពី​ផ្លូវ​ក្រឡាប់​បះជើង សំណាង​ល្អ​មិន​ផ្ទុះ​ឆេះ​បង្ក​គ្រោះថ្នាក់​ដល់​អ្នក ធ្វើដំណើរ ។ ប៉ុន្តែ​ក៏​បណ្តាល​ឲ្យ​ស្ទះ ចរាចរណ៍​លើផ្លូវ​ជាតិ​លេខ​៥​ជាង​១ ម៉ោង​ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​គ្រោះ ថ្នាក់​ខាងលើ​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១៥ រសៀល ថ្ងៃទី​៣១ ខែ សីហា ឆ្នាំ​២០២១ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ៥ ចំណុច​មុខ​ហាង​មនោ​រម្យ ស្ថិត​ក្នុងភូមិ​ទី ៨ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង។

លោក​វរសេនីយ៍ឯក ឈឹម សារុន ​នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដឹក​ប្រេង​របស់​ក្រុម ហ៊ុន​សា​វី​ម៉ិច​ខាងលើ​នេះ ពាក់​ស្លាក​លេខ​ភ្នំពេញ 4A-2181 ដឹក​ប្រេង​សរុប​ចំនួន ៣២.០០០ លីត្រ ក្នុង​នោះ​មាន​ប្រេងសាំង ១៦.០០០ លី ត្រ និង​ប្រេងម៉ាស៊ូត ១៦.០០០​លី​ត្រ ធ្វើដំណើរ​ពី​ក្រុងភ្នំពេញ​ទៅកាន់​ខេត្តបាត់ដំបង។

លុះ​មកដល់​ចំ​ណុច​កើតហេតុ​ស្រាប់​តែមាន​ម៉ូតូ​មួយ​គ្រឿង​ ដែល​បាន​បើក​បញ្ច្រាសទិស​គ្នា​យ៉ាង​លឿន បានគេច​ចេញពី​គូថ​រថយន្ត​តូច​មួយគ្រឿង​នៅ​ពីមុខ​ចូល​មក​ចំណែក​ផ្លូវ​ខាងស្ដាំ​របស់​រថយន្ត​ដឹក​ប្រេង។

ខណៈនោះ​អ្នក​បើក​បររថយន្ត​ដឹក​ប្រេង ក៏បាន​គេច​មិន​ឲ្យ​បុក​ម៉ូតូ​នោះ បណ្ដាល​ឲ្យ​រថយន្ត​ដឹក​ប្រេង​របស់​ខ្លួន​ធ្លាក់​ពីលើ​ផ្លូវជាតិ​ក្រឡាប់​បះជើង​នៅក្នុង​ប្រឡាយ​ផ្នែក​ខាងស្ដាំ​ដៃ​តែម្ដង សំណាងល្អ​មិន​បណ្ដាល​ឲ្យ​ផ្ទុះ​ឆេះ​រថយន្ត​និង​ប្រេង​នោះឡើយ។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី លុយ ឌី​ណា​ ស្នងការ​រង​នគរបាល​ខេត្តកំពង់ឆ្នាំង​ដែល​បាន​ចុះ​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​អន្តរាគមន៍​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹងថា ក្នុង​ហេតុ​ការណ៍​ខាងលើ​នេះ​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​ចំ​នួន ៣ គ្រឿង ក្នុង​នោះបាន​បាញ់​ទឹក​ស្រោច​លើរ​ថយន្ត​ស៊ីទែន​នោះ អស់​ទឹក ២ រថយន្ត ដើម្បី​ទប់ស្កាត់​គ្រោះ​អគ្គីភ័យ​យថាហេតុ។

ជា​មួយ​គ្នា​នេះ​ដែរ ​សមត្ថ​កិច្ច​ក៏បាន​ផ្សព្វផ្សាយ​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​កន្លែង​កើតហេតុ​សុំ​បិទ​ចរន្តអគ្គិសនី​បណ្ដោះអាសន្ន​សិន​ដើម្បី​ទប់ស្កាត់​គ្រោះ​អគ្គីភ័យ។ ក្នុង​ហេតុការណ៍​នេះ​សមត្ថកិច្ច​ក៏បាន​ជួ​យសម្រួ​ល​ការធ្វើ​ចរាចរណ៍​ដែល​បាន​កកស្ទះ​ឲ្យ​វាង​កន្លែង​កើតហេតុ​ជាង១​ម៉ោង​ផងដែរ។

ដោយឡែក​ចំពោះ​រថយន្ត​ស៊ីទែន​ក្រឡាប់​នោះ សមត្ថកិច្ច​នឹង​សហការ​ជាមួយ​ក្រុម​បច្ចេកទេស​របស់​ក្រុមហ៊ុន​មកពី​ក្រុងភ្នំពេញ ដើម្បី​ធ្វើការ​បូម​ប្រេងសាំង និង​ប្រេង​ម៉ាស៊ូត​ផ្ទេរ​ដាក់​រថយន្ត​ស៊ីទែន​មួយគ្រឿង​ផ្សេង ទៀត​ទាំងយប់ ដើម្បី​សង្គ្រោះ​ហេតុការណ៍​ខាងលើនេះ និង​ដើម្បី​ជួយ​សម្រួល​ចរាចរ​លើផ្លូវ​ជាតិ​លេខ​៥ នៅក្នុង​ចំណុច​កើត​ហេតុ ឲ្យ​មានដំណើរ​ការល្អ​ជា​ធម្មតា​ឡើងវិញ៕

ដោយ ៖ ឈៀង​ថា​រិ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២ នាទីutes មុន

កម្ពុជា​បានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង ៦,៧ លាននាក់ កើនឡើងជិត ២៣% ក្នុងឆ្នាំ ២០២៤

ជីវិតកម្សាន្ដ៥ នាទីutes មុន

ឧកញ៉ា ព្រាប សុវត្ថិ ប្រកាសទិញស្រូវពីកសិករ ៥០ តោន ជូនពលរដ្ឋមានជីវភាពខ្វះខាត

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

កម្លាំង​ប្រដាប់​អាវុធ​​ថៃ​សម្លាប់​អ្នក​រត់ពន្ធ​គ្រឿង​ញៀន​​​៤​នាក់ និង​រឹបអូស​ថ្នាំ​ញៀន​ជាង​១​តោន​នៅ​ជិត​ព្រំដែន​មី​យ៉ាន់​ម៉ា

សេដ្ឋកិច្ច១៣ នាទីutes មុន

តម្លៃសាច់ជ្រូកនឹងកើនឡើងបន្ដិច ក្នុងឪកាសនៃចូលឆ្នាំចិនខាងមុខនេះ

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង​ Han Duck-soo អះអាងថា ច្បាប់​អាជ្ញាសឹក​គឺខុស​

ព័ត៌មានជាតិ២២ ម៉ោង មុន

ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់

ជីវិតកម្សាន្ដ២ ម៉ោង មុន

រកឃើញសពតារាស្រីម្នាក់ ឆេះស្លាប់ម្នាក់ឯង នៅក្នុងហេតុការណ៍ភ្លើងឆេះទីក្រុង LA

សន្តិសុខសង្គម៧ ម៉ោង មុន

អាជ្ញាធរខណ្ឌដង្កោ និងខណ្ឌមានជ័យ និមន្តព្រះសង្ឃ១៤អង្គ ប្រោសព្រំរំដោះគ្រោះលើមហាវិថី ៦០ម៉ែត្រ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជាកំពុងរៀបចំនីតិវិធីជាមួយរុស្ស៊ី ដើម្បីបញ្ជូនខ្លួនលោក ហេង សិទ្ធី មកកម្ពុជា

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

លើក​ដំបូង! អ៊ុយក្រែន​បើក​ការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​បំផុត​លើ​រុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម