ចរាចរណ៍
បុរសម្នាក់ស្លាប់នៅនឹងកន្លែងនិងនារីម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់បើកម៉ូតូបុករថយន្តកំពុងឆ្លងផ្លូវ
បុរសម្នាក់បានបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងនារីម្នាក់ដែលរួមដំណើរជាមួយបានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរបើកម៉ូតូបុករថយន្តព្រុស កំពុងឆ្លងកាត់ផ្លូវបែកជា ៤ ហើយរថយន្តព្យាយាម បើករត់គេច តែត្រូវសមត្ថកិច្ចចាប់បាន។

ហេតុការណ៍គ្រោះថ្នាក់បានកើតឡើងនៅវេលាម៉ោង០២និង៤០នាទី រំលងអធ្រាត ថ្ងៃសុក្រទី៣ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចមហាវិថីព្រះនរោត្តម កែងផ្លូវ២១៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញរាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថារថយន្តបង្កម៉ាក Prius អ្នកបើកបរឈ្មោះ តាំង ចំរើន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបើកបរ ស្នាក់នៅផ្ទះជួល សង្កាត់ជ្រោយចង្វារ ខណជ្រោយចង្វា មកដល់ត្រង់ភ្លើងស្តប់កន្លែងកើតហេតុក៏ម៉ូតូស្កូពី ដែលអ្នកបើកបរឈ្មោះ ប៉ែន សំណាង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ បានស្លាប់នៅកន្លែងកើតហេតុនិងនារីម្នាក់ទៀតដែលធ្វើដំណើរជាមួយរងតបួសធ្ងន់មិនស្គាល់អត្តសញ្ញាណត្រូវឡានពេទ្យឯកជន(សុង កាណ៍)មកដឹកយកទៅសង្រ្គោះ។

បច្ចុប្បន្នសពបានប្រគល់ជូនសាច់ញាតិ ដឹកយកទៅធ្វើបុណ្យនៅវត្តសំបួរមាស។ចំណែកម៉ូតូនិងរថយន្តត្រូវបានកម្លាំងជំនាញចរាចរកផ្លូវគោករាជធានីចុះមកវាស់វែងយកទៅរក្សាទុក៕
អត្ថបទៈ រស្មី

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ