ចរាចរណ៍
បុរសជាម្ចាស់ម៉ូតូរបួសធ្ងន់ ខណៈរថយន្តខ្នាតធំ បុកពេញទំហឹង លើកំណាត់ផ្លូវជាតិលេខ៣៣
បុរសម្នាក់ រងរបួសធ្ងន់សល់តែដង្ហើមចង្រិត ខណៈពេលកំពុងជិះម៉ូតូពេលកំពុងភ្លៀង ស្រាប់តែត្រូវរថយន្តធុនធ្ងន់បុកចំពីមុខពេញទំហឹងតែម្តង។
គ្រោះថ្នាក់នេះ បានកើតឡើងនៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចខាងលិចស្នាក់ការគណបក្សប្រជាជន ឃុំកំពង់ត្រាចខាងលិច ស្ថិតក្នុងភូមិភ្នំសាឡី ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត លើកំណាត់ផ្លូវជាតិលេខ៣៣។
តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ព្រំ ចេន ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ ដោយមុនពេលហេតុការណ៍នេះ គេឃើញបុរសរងគ្រោះ បានជិះម៉ូតូម្នាក់ឯងម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខ កំពត 10-1662 បំណងទៅទិញស្មៅឱ្យគោស៊ី នៅផ្សារកំពង់ត្រាច ដែលមានទិសដៅពីលិចទៅកើត លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ គាប់ជួនមានភ្លៀងធ្លាក់ផង ស្រាប់តែមានរថយន្តខ្នាតធំ១គ្រឿង បោះពួយវាជែងរថយន្តដឹកកម្មកររោងចក្រ ក្នុងទិសដៅពីកើតទៅលិច(បញ្ច្រាសគ្នា)ក្នុងល្បឿនលឿន ហើយរថយន្តបង្កបានជ្រុលទៅបុកម៉ូតូចំពីមុខទាំងកំរោល បណ្តាលឱ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ធ្ងរ សល់តែដង្ហើមចង្រិត រួចហើយអ្នកបើកបររថយន្តបង្កបានគេចខ្លួនបាត់តែម្តង។
ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញបានមកអន្តរាគមន៍ ដោយហៅរថយន្តមកដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ និងនាំយកមធ្យោបាយពាក់ព័ន្ធទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច សម្រាប់ដោះស្រាយគ្នានៅពេលក្រោយ៕
អត្ថបទ៖ សេង ណារិទ្ធ
-
សន្តិសុខសង្គម១៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?