Connect with us

ចរាចរណ៍

RANGE ROVER ជ្រុលបុករបាំងបោះចែកទ្រូងផ្លូវដាច់កង់មុខម្ខាង និងរបួសធ្ងន់ម្នាក់ ​

បានផុស

នៅ

រថយន្តស៊េរីទំនើប ម៉ាក RANGE ROVER មួយគ្រឿង បានទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយដាច់កង់មុខ ចំហៀងខាងឆ្វេង ក្រោយពីម្ចាស់​របស់​វា ដែល​គេ​ដឹងថា ជានា​រី​ភេទ បាន​បញ្ជា​រថយន្ត​បោះពួយ​យ៉ាង​លឿន​ទៅ​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឲ្យ​វៀច​ចេញពី​ជួរ​ចំនួន​៣​កង់ និង​បានធ្វើឲ្យ​អ្នករួមដំណើរ​ ក្នុង​រថយន្ត​ម្នាក់​រងរបួស​ធ្ងន់ ហើយក៏​ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ហេតុការណ៍​គ្រោះថ្នាក់​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង៧ និង០០នាទី​យប់ កាល​ពី​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០២១ ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​២៨៩ ត្រង់ចំណុច​ស្តុ​ប​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្នុង​សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

ប្រភព​ព័ត៌មាន ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង ម៉ាក RANGE ROVER ពណ៌​ប្រផេះ​ពាក់​ស្លាក​លេខ ភ្នំពេញ 2AG-0097 បើកបរ​ដោយ​នារី​ម្នាក់ រួម​អ្នកដំណើរ​ប្រុស​ស្រី​២​នាក់​ទៀត បាន​បើកបរ​រថយន្ត​នេះ តាម​បណ្តោយ​ផ្លូវ​លេខ​២៨៩ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​ជ្រុល​ចង្កូត​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្តាល​ឲ្យ​វៀច​ចេញពី​ជួរ​ចំនួន​៣​កង់ ចំណែក​រថយន្ត​ដាច់​កង់​មុខ ចំហៀង​ខាងឆ្វេង​ទៅមុខ​លែងរួច និង​បានធ្វើ​ឲ្យ​អ្នករួមដំណើរ​ក្នុង​រថយន្ត​ម្នាក់​រងរបួស​ធ្ងន់ ហើយក៏​ត្រូវបាន​គេ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីឲរពេទ្យ​ភ្លាម​ដែរ​។

​ក្រោយពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន រួម​កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​មកដល់​ចំណុចកើតហេតុ និង​បានធ្វើ​ការវាស់វែង​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ប៉ូលិស​ចរាចរណ៍​ផ្លូវគោក ដើម្បី​រង់ចាំ​ការដោះស្រាយ​សង​ទ្រព្យ​សាធារណៈ​របស់​រដ្ឋ​ទៅតាម​ច្បាប់​៕

អត្ថបទ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៦ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម