Connect with us

ចរាចរណ៍

មនុស្ស៨នាក់ បានរងរបួស ខណៈម៉ូតូសណ្តោងរ៉ឺម៉ក បើកបរមិនប្រកាន់ស្តាំ បានបុកជាមួយម៉ូតូកង់បី

បានផុស

នៅ

មនុស្ស៨នាក់ បានរងរបួស ខណៈមានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយ​ម៉ូតូសណ្តោងរ៉ឺម៉ក បើកបរមិនប្រកាន់ស្តាំ បានបុកជាមួយម៉ូតូកង់បី បណ្តាលឲ្យមនុស្សប្រុសស្រីរងរបួសធ្ងន់ស្រាល នៅស្រុកបាណន់ ខេត្តបាត់ដំបង កាលពីម្សិលមិញនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​វរសេនីយ៍ឯក​ ប៉ាន​ វ៉ាន់​នី​ អធិការនគរបាល​ស្រុក​បាណន់​ បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បានកើត​ឡើង​កាល​ពី​យប់​ថ្ងៃទី​១៩ ​ខែកញ្ញា ​ឆ្នាំ​២០២១ ​ត្រង់ចំណុច​ផ្លូវ​លេខ​៥៧​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៧​ និង​លេខ​១៨​ ក្នុង​ក្រុមទី​១ ​ភូមិ​សំណាញ់ ​ឃុំ​ភ្នំ​សំពៅ​ ស្រុក​បាណន់​ខេត្តបាត់ដំបង​ ដែល​បង្កឡើង​ដោយ​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​បើកបរ​មិន​ប្រកាន់​ស្តាំ​ ទើប​ដល់​ចំណុចកើតហេតុ​ បាន​ទៅបុក​ពេញទំហឹង​ជាមួយនឹង​ម៉ូតូ​កង់​បី​កែ ឆ្នៃ​១​គ្រឿង​ទៀត​ ដែល​កំពុង​បើកបរ​ ក្នុងទិសដៅ​ច្រាស់ទិស​គ្នា​។

​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​ បាន​បង្ក​ឱ្យ​ទាំង​អ្នកបើកបរ​ និង​ទាំង​អ្នករួមដំណើរ​រងរបួស​ធ្ងន់​ និង​ស្រាយ​ ក្នុង​នោះ​របួសធ្ងន់​ចំនួន​០៥​នាក់ ​និង​ស្រាល​០៣​នាក់​។ ​ចំពោះ​ភាគី​ខាង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ ពាក់​ស្លាក​លេខ​បាត់ដំបង​១X.៣២៤៩​ បើកបរ​ដោយ​ឈ្មោះ ​ឈី​វ ម៉ាង​ ប្រុស​៤៥​ឆ្នាំ​ ឃុំ​ស្នឹង ​ស្រុក​បាណន់ ​រងរបួស​ធ្ងន់​ និង​អ្នករួមដំណើរ​០៤​នាក់​ទៀត​ បាន​រងរបួស​ធ្ងន់​០៣​នាក់​ និង​ស្រាល​១​នាក់​។ ចំណែកឯ ​ភាគី​ខាង​ម៉ូតូ​កង់​បី​កែច្នៃ​គ្មាន​ស្លាក​លេខ​ បើកបរ​ដោយ​ឈ្មោះ​ ឆាយ អួ​ក​ ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ​ ស្នាក់​នៅ​ក្រោយ​វត្ត​ពោ​ធិ៍​វាល​ ក្នុង​ក្រុង​បាត់ដំបង​ រងរបួស​ធ្ងន់​ រីឯ​អ្នករួមដំណើរ​០២​នាក់​ទៀត ​រងរ​បួស​ស្រាល​​។

​ជនរងគ្រោះ​ នៅ​ក្នុង​ហេតុការណ៍​ខាងលើ​ភ្លាមៗ ​ត្រូវ​បាន​សមត្ថកិច្ច​មូល​ដ្ឋា​ន​នាំយក​ទៅកាន់​មន្ទីរពេទ្យ ​ដើម្បី​សង្គ្រោះ​ចំណែក​មធ្យោបាយ​ទាំងសងខាង​ ខូចខាត​យ៉ាងដំណំ​ និង​បាន​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល ​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕​

អត្ថបទ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម