Connect with us

ចរាចរណ៍

រថយន្ត​បែន​បើក​ចុះ​ផ្លូវ​ចំណោត​វត្ត​លើ ហ្វ្រាំង​មិន​ស៊ី​បុក​រះ​រថយន្ត​និង​ម៉ូតូ​ជាច្រើន​គ្រឿង រង​របួស​មនុស្ស​៥​នាក់

បានផុស

នៅ

ព្រះសីហនុ​ ៖ មនុស្ស​ចំនួន​នាក់​បាន​រងរបួស​ធ្ងន់ និង ស្រាល​ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បែន​ដឹក​ដី​បើក​ចុះ​ផ្លូវ​ចំណោត​វត្ត​លើ ហើយ​មាន​បញ្ហា​ប្រព័ន្ធ​ហ្វ្រាំង​ជាន់​មិន​ស្ដី​ក៏​ជ្រុល​ទៅ​បុក​រះ​រថយន្ត​និង​ម៉ូតូ​ជាច្រើន​គ្រឿង ហើយ​បន្ត​ទៅ​បុក​ផ្ទះថ្ម​ពីមុខ​គាប​អ្នកបើកបរ​រង​របួស​ធ្ងន់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណី​គ្រោះថ្នាក់​ចរាចរ​ណ៍​នេះ បាន​កើតមានឡើង នៅ​ម៉ោង​ប្រមាណ​១​រសៀល ថ្ងៃទី​២២​ខែកញ្ញា ឆ្នាំ​២០២២​ ស្ថិតនៅ​លើ​ផ្លូវ​ចំណោត​វត្ត​លើ ក្នុង​សង្កាត់​លេខ​២​ក្រុង​/​ខេត្ត​ព្រះសីហនុ។

នៅ​កន្លែង​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ដេក​ដួល​នៅ​លើ​ថ្នល់​ក្បែរ​យានយន្ត​ជាច្រើន​គ្រឿង​ដែល​បាន​រង​ការខូចខាត​តិច​និង​ច្រើន​ផង​ដែរ​។ ​យោង​តាម​ប្រភព​ពី​សមត្ថកិច្ច នគរបាល​ចរាចរណ៍​ឲ្យ​ដឹង​បន្ថែមថា ក្នុង​ហេ​តុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្តាល​ឲ្យ​ម៉ូតូ​៤គ្រឿង​បាន​រង​ការខូចខាត រួម​ជា​មួយ​ម៉ូតូ​ផាស់​អែប​មួយ​គ្រឿង និង​រថយន្ត​ម៉ាក ហ្វ័​រ​ធើ​ន​មួយ​គ្រឿង​នឹង​មនុស្ស​ចំនួន​៥នាក់​រង​របួស​ក្នុង​នោះ​របួសធ្ងន់​ម្នាក់​។​ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ទាំង​៥​មាន​ទី១ ឈ្មោះ គឹម ចន្ថា ភេទ​ស្រី អាយុ​២៨​ឆ្នាំ របួសស្រាល​ទី២ ឈ្មោះ​ម៉ាក់ សុភ​ស្ស ភេទប្រុស អាយុ៣៥ឆ្នាំ ស្រាល ទី​៣​ឈ្មោះ អឿន ចាន់ណា ភេទប្រុស អាយុ​២៤​ឆ្នាំ ទី៤ឈ្មោះ សម ពៅ ភេទប្រុស អាយុ១៦ឆ្នាំ និង ទី៥ ពុំ​ទាន់​ស្គាល់ឈ្មោះ រង​របួស​ធ្ងន់។

ករណី​បង្ក​គ្រោះថ្នាក់​ចរាចរ​ណ៍​នេះ បើ​យោងតាម​ប្រភព​សាក្សី​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​បង្ក ម៉ាក​ហ៊ីយ៉ាន់ដាយ​១​តោន កន្លះ​ពណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ 3F 1295 បាន​បើក​ចុះ​ចំណោទ​យ៉ាង​លឿន ហើយ​បាន​រ៉េ ចង្កូត​បុក​បង្គោល​ភ្លើង ដាច់​ជា​2 ហើយ​រថយន្ត​បន្ត​ជ្រុល​មក​បុក​ផាស់​អែប​ពីក្រោយ រួច​បន្ត​ទៅបុក​ម៉ូតូ​ចំនួន​៤​គ្រឿង​។

សាក្សី​បន្ត​ថា បន្ទាប់ពី​បុក​រះ​រួចហើយ រថយន្ត​បើក​ចុះ​ផ្លូវ​ចំណោត​នេះ ពុំទាន់​អស់​ល្បឿន​ក៏​ជ្រុល​ទៅ​បុក​ការដ្ឋាន​សំណង់​មួយ​កន្លែង​ទៀត​នៅមុខ​ផ្លូវ​អក្សរ​តេ បង្ក​ឲ្យ​រថយន្ត​ខូចខាត​យ៉ាង​តំណំ​។​ បច្ចុប្បន្ន​​ក្រោយ​កើតហេតុ រថយន្ត​បង្ក​រួម​ជា​មួយ​ផាស់​អែប រថយន្ត​ហ្វ័​រ​ធឿន និង ម៉ូតូ​មួយ​គ្រឿង​ត្រូវ​បាន​សមត្ថកិច្ច​ស្ទូច​យក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ឯ ម៉ូតូ​៣គ្រឿង​ទៀត​ម្ចាស់​ខ្ជិល​វែងឆ្ងាយ​សុខចិត្ត​យក​ទៅ​ជួស​ជុល​ខ្លួនឯង​។ ដោយឡែក​អ្នករងរបួស​កំពុង​សំរាក​នៅ​គ្លី​និ​ច​ឯកជន​។

សូម​បញ្ជាក់​ផង​ដែរ​ថា ការដ្ឋាន​សំណង់​ដែល​រថយន្ត​បើក​បុក​នេះ កាលពី​អំឡុង​ប្រហែល​២​ខែ​មុន​ក៏​ធ្លាប់​មាន​រថយន្ត​បត់​ចុះ​ផ្លូវ​ចំណោត​ហើយ​ដាច់​ហ្វ្រាំង​បើក​បុក​ចូល​ផ្ទះ​ម្តង​រួច​មក​ហើយ ដែល​ករណី​លើក​មិន​នេះ​មិន​បង្ក​ឲ្យ​មាន​មនុស្ស​រងគ្រោះ​ដល់​ជីវិត​នោះ​ទេ ពោល​ករណី​នោះ​បង្ក​ឲ្យ​ខូចខាត​សំណង់​ច្រើន​គួរសម​ដែរ៕

ដោយ ៖ ស៊ុយ ចាន់​ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

រថយន្ត​ដឹកទំនិញ​មួយ​គ្រឿង​បើក​ខ្វះ​ការ​ប្រុងប្រយ័ត្ន ​បុក​អ្នកលក់​ទឹកបាក់​ជើង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ព្យុះភ្លៀងវាយប្រហារខេត្តភាគខាងកើតប្រទេសចិន បង្ខំឲ្យជម្លៀសមនុស្សជាង ១៩ម៉ឺននាក់

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្រុមហ៊ុន ចំនួន២ កើតទុក្ខមិនសុខចិត្ត រឿងដេញថ្លៃសង់ផ្លូវបេតុង ក្នុងឃុំថ្មពេជ្រ ក្នុងខេត្តត្បូងឃ្មុំ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អ្នកដំណើរព្រលឹងចុងសក់! យន្តហោះមួយគ្រឿងទៀតហើយ ញ័ររលាក់ របួសមនុស្ស ៣០នាក់

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រុមហ៊ុនកាណាដាមួយ ចង់វិនិយោគនៅកម្ពុជា លើវិស័យឧស្ម័ន និងប្រេង មជ្ឈមណ្ឌលវាយតម្លៃទទួលស្គាល់សម្រាប់ការនាំចេញ

Sokha Hotels

ព័ត៌មានពេញនិយម