Connect with us

ចរាចរណ៍

រថយន្ត​កាមរី​មួយ​គ្រឿង បើក​លឿន​រ៉េ​ចង្កូត​ជ្រុល​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូង​បាក់​អស់​មួយ​កង់ នៅមុខ​វិទ្យាល័យ​ជាស៊ីម​សាមគ្គី

បានផុស

នៅ

ភ្នំពេញ ៖ ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​មួយ​កង់ ត្រូវ​រថយន្ត​កាមរី ហាយ​ប្រ៊ី​ត​មួយ​គ្រឿង បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​លឿន មិន​ប្រយ័ត្ន​ជ្រុល​រេ​ចង្កូត​បុក​ផ្ទប់​ពេញទំហឹង បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១៩ និង​០០​នាទី​យប់​ ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ចំណុច​ទល់​វិទ្យាល័យ​ជាស៊ីម សាមគ្គី ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។ ​រថយន្ត​បង្ក​ម៉ាក កាមរី​ហាយ​ប្រ៊ី​ត ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2T-1752។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ស​ង្កេត​ឃើញ​រថយន្ត​បង្ក បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ក្នុងទិសដៅ ពី​ជើង​ទៅ​ត្បូង និង​ក្នុង​ល្បឿន​លឿន គួរសម​។ លុះដល់​ចំណុច​កើតហេតុ ដែលជា​ចំណុច​ផ្លូវ​រាង​កោង​ផង​នោះ ស្រាប់តែ​រថយន្ត​ខាងលើ​បាន​បួង​ចង្កូត​ជ្រុល បណ្តាល​ឲ្យ​រេ​ចង្កូត​ទៅបុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្តាល​ឲ្យ​បាក់​អស់​មួយ​កង់ ចំណែក​រថយន្ត​បង្ក ត្រូវ​បាក់​កា​ឡេ​កង់​មុខ​ផ្នែក​ខាងឆ្វេង មិនអាច​បន្តដំណើរ​ទៅមុខ​បាន​ទៀតឡើយ។

ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន សហការ​ជាមួយ​ជំនាញ ចុះ​អន្តរាគមន៍​ធ្វើការ​វាស់វែង​អូស​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​ទៅតាម​នីតិវិធី​ច្បាប់​នៅពេល​ក្រោយ៕

ដោយ ៖ លី​ហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៧ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៩ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម