Connect with us

ចរាចរណ៍

បើករថយន្តក្នុងល្បឿនលឿន ជ្រុលចង្កូតបុកផ្ទប់ របងមន្ទីរសម្ភពព្យាបាលមួយកន្លែង បណ្តាលឲ្យរងការខូចខាត

បានផុស

នៅ

រថយន្តហាយឡេនឌ័រមួយគ្រឿង បើកបរដោយបុរសម្នាក់ ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យរេចង្កូត បុកផ្ទប់ពេញទំហឹងទៅនឹងរបង មន្ទីរសម្ភពព្យាបាលមួយកន្លែង ស្ថិតតាមបណ្ដោយ ផ្លូវលេខ៥៩៨ កែងនឹងផ្លូវ១៩៨៦ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង១០នាទី យប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១។

យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តហាយ ឡេនឌ័រមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2BA-3892 បើកបរធ្វើដំណើរតែម្នាក់ឯង តាមបណ្ដោយផ្លូវ១៩៨៦ ក្នុងទិសដៅពីលិចទៅកើត និងក្នុងល្បឿនយ៉ាងលឿន។ លុះធ្វើដំណើរដល់ចំណុចកើតហេតុខាងលើ រថយន្ត បង្កមិនបានបង្អង់ល្បឿន ក៏ជ្រុលរេចង្កូត ទៅបុកផ្ទប់នឹងរបងមន្ទីរសម្ភពព្យាបាលមួយកន្លែង បណ្តាលឲ្យខូចខាតរបង និងខូចខាតថូផ្កាលម្អងនៅមុខទីតាំង ជាច្រើនផងដែរ។ ចំណែករថយន្ត ត្រូវរងការខូចខាតផ្នែកខាងមុខ គៀបជាប់នឹងរបង។

ភ្លាមៗ បន្ទាប់ពីកើតហេតុ អ្នកបើករថយន្តបង្ក បានបើកទា្វរថយន្ត រួចឡើងជិះផាស់អាប់ បំណងរត់គេចខ្លួន តែត្រូវបានកម្លាំងសមត្ថកិច្ច ដែលចុះអន្តរាគមន៍ បានតាមនាំខ្លួនបានមកវិញ ដើម្បីទៅធ្វើការដោះស្រាយសំណាងជាមួយភាគីខាងមន្ទីរសម្ភព។ ក្រោយការតាមនាំខ្លួន បានមកវិញហើយនោះ អ្នកបើកបររថយន្តបង្ក ក៏បានចចារដោះស្រាយសំណងជាមួយ ភាគីខាងមន្ទីរសម្ភព ដោយសុំធានាជួសជុលថ្លៃខូចខាតទាំងអស់ ជូនវិញផងដែរ ដើម្បីបញ្ចប់រឿង៕

អត្ថបទ៖ សុខា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម