ចរាចរណ៍
រដ្ឋមន្ត្រីទេសចរណ៍ជំរុញខេត្តជាប់តំបន់ឆ្នេរ គ្រប់គ្រងគោលដៅតាមស្ដង់ដារ SOP ឱ្យហ្មត់ចត់
រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានជំរុញឱ្យរដ្ឋបាលខេត្តជាប់តំបន់ឆ្នេរ បន្តយកចិត្តទុកដាក់លើការគ្រប់គ្រងគោលដៅទេសចរណ៍សុវត្ថិភាព តាមស្ដង់ដារបច្ចុប្បន្នភាពវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ឱ្យបានហ្មត់ចត់ ដើម្បីជំរុញចលនាទេសចរណ៍ក្នុងស្រុក និងត្រៀមទទួលទេសចរអន្តរជាតិនាពេលខាងមុខ។

ការថ្លែងរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានធ្វើឡើងក្នុងកិច្ចប្រជុំឆ្លងសេចក្ដីព្រាង ផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប ឆ្នាំ២០២១-២០៣៥ នៅសាលាខេត្តកែប នៅព្រឹកថ្ងៃទី១ តុលា ឆ្នាំ២០២១នេះ។
ក្នុងឱកាសនោះលោករដ្ឋមន្ត្រី ថោង ខុន បានជំរុញឱ្យអភិបាលខេត្តកែប អភិបាលខេត្តកំពត ព្រមទាំងរដ្ឋបាលខេត្តជាប់តំបន់ឆ្នេរទាំងបួន ត្រូវវាយតម្លៃគោលដៅទេសចរណ៍សុវត្ថិភាពឲ្យបានច្បាស់លាស់ ទៅតាមសូចនាករទាំង៤ ដែលក្រសួងទេសចរណ៍ បានដាក់ចេញមានដូចជា អត្រាចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ អត្រាឆ្លងជំងឺកូវីដ-១៩ ការគ្រប់គ្រងគោលដៅទេសចរណ៍សុវត្ថិភាព និងការអនុវត្តស្តង់ដាបច្ចុប្បន្នភាព វិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដារអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី។

លោកបានណែនាំបន្តអនុវត្តវិធានការ ៣ការពារ ៣កុំ ឱ្យបានហ្មត់ចត់ ពង្រឹងការពាក់ម៉ាស់ លាងដៃនឹងទឹកអាល់កុល រក្សាគម្លាតសុវត្ថិភាពជាការចាំបាច់ ហើយការធ្វើដូច្នេះទើបប្រជាជនកម្ពុជាអាចរៀនរស់បានជាមួយដំណាក់កាលវិបត្តិកូវីដបាន មានន័យថា អាចធ្វើអាជីវកម្មបានផង ការពារទប់ស្កាត់ការចម្លងមេរោគកូវីដបានផង។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅក្រសួងទេសចរណ៍បានប្រកាសដាក់ឱ្យអនុវត្តបទដ្ឋានគតិយុត្តិ “ការធ្វើបច្ចុប្បន្នភាពនៃកាអនុវត្តវិធាន សុវត្ថិភាពទេសចរណ៍ និងនិតិវិធីស្តង់ដារប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី” សម្រាប់អាជីវកម្មទេសចរណ៍ធំៗចំនួន៤ ដែលកំពុងធ្វើសកម្មភាព រួមមាន អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ អាជីវកម្មភោជនីយដ្ឋាន-អាហារដ្ឋានទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដើម្បីរក្សាបាននូវស្ថិរភាពអាជីវកម្ម និងធានាបាននូវសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ។

បើតាមលោករដ្ឋមន្ត្រី ថោង ខុន រាជរដ្ឋាភិបាលកម្ពុជានឹងប្រកាសបើកទទួលទេសចរអន្តរជាតិជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ