Connect with us

ចរាចរណ៍

ក្រៅពីទេសចរណ៍គ្រួសារ ថ្ងៃសម្រាកបុណ្យភ្ជុំនេះ អាចនឹងមានទេសចរដល់ជាងកន្លះលាននាក់

បានផុស

នៅ

លោក ថោង រដ្ឋសក្ដិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ ​មានប្រសាសន៍ប្រាប់ កម្ពុជាថ្មី នៅថ្ងៃទី៤ ខែតុលានេះថា ភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ទី១នៃខែតុលា មានចំនួនជាង ១១ម៉ឺននាក់ ហើយចំពោះឱកាសបុណ្យភ្ជុំ៣ថ្ងៃចាប់ពីស្អែកនេះ ភ្ញៀវទេសចរណ៍អាចនឹងកើនទៅកន្លះលាននាក់ តាមទីតាំងទេសចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ថោង រដ្ឋសក្ដិ មានប្រសាសន៍ថា៖ “តាមការណែនាំ បុណ្យភ្ជុំនេះគឺឈប់រយៈពេល៣ថ្ងៃ ហើយកន្លែងខ្លះអាចឈាន៤ថ្ងៃ គឺឈប់ថែមថ្ងៃសុក្រមួយថ្ងៃទៀត និងភ្ជាប់ដល់ថ្ងៃសៅរ៍អាទិត្យតែម្ដង។ អ៊ីចឹងបុណ្យភ្ជុំ៣ថ្ងៃហ្នឹងតាមប្រពៃណី ប្រជាពលរដ្ឋនឹងទៅតាមគោលដៅ ជាលក្ខណៈគ្រួសារ ហើយមុននឹងពួកគាត់ចេញដំណើរ នឹងមានការប្រយ័ត្នប្រយែង ការពារខ្លួន និងដឹងថាខ្លួនឯងគ្មានបញ្ហាអាការៈសង្ស័យ ឯគ្រួសារម្ខាងទៀតនៅស្រុកកំណើតជាដើមនោះក៏គ្មានបញ្ហា ទើបទៅជួបគ្នា”។

លោកមានប្រសាសន៍បន្តថា៖ “បើតាមការវាយតម្លៃប្រចាំសប្ដាហ៍មុននេះ យើងទទួលបានភ្ញៀវទេសចរ ជាង១១ម៉ឺននាក់ ដូចនេះយើងសង្ឃឹមថា ប្រសិនគោលដៅពួកគាត់រៀបចំបានល្អ យើងអាចទទួលបានខ្ទង់ ៣០ម៉ឺន ទៅកន្លះលាននាក់ ដែលវាអាចប្រែប្រួលថែមទៀតតាមការណ៍ជាក់”។ ​​

អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ ខាងលើបានលើកឡើងថា ប៉ុន្តែទូទាំងប្រទេសក៏នៅមានគោលដៅទេសចរណ៍មួយចំនួនផងដែរ ដែលជាតួលេខមិនអាចវាយតម្លៃឃើញ គឺជាទេសចរណ៍លក្ខណៈគ្រួសារ មានន័យថាថ្ងៃឈប់បុណ្យភ្ជុំបិណ្ឌ ប្រជាពលរដ្ឋអាចទៅលេងគ្រួសារនៅស្រុកកំណើត តែមិនបានទៅលេខគោលដៅទេសចរណ៍ ដែលខាងទីតាំងទេសចរណ៍អត់អាចចុះតួលេខបាន។

លោក ថោង រដ្ឋសក្ដិ បញ្ជាក់ទៀតថា៖ “អ៊ចឹងទេសចរណ៍ដែលមិនអាចស្រង់បានតាមតំបន់ទេសចរណ៍ហ្នឹងហៅថា ទេសចរណ៍លក្ខណៈគ្រួសារ ដូចជាទៅវត្ត ទៅលេងអ៊ំពូមាមីង ទៅលេងស្រុកកំណើតអីអ៊ីចឹងទៅ។ ហើយគាត់ក៏ចាយក្នុងហ្នឹងដែរ គឺមានការហូបចុក ទិញបន្លែត្រីសាច់ជាដើមហ្នឹង ព្រោះបុណ្យភ្ជុំបិណ្យជាបុណ្យធំសម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស ដែលមានការជួបជុំគ្រួសារ ធ្វើបុណ្យឧទ្ទិសកុសលជូនដូនតា មិនមែនដូចបុណ្យចូលឆ្នាំសាកលទេ”។

លោកមានប្រសាន៍បន្ថែមថា៖ “អ៊ីចឹងតួលេខ ១៥ម៉ឺននាក់ហ្នឹង ជាតួលេខយើងអាចរកឃើញនៅតាមតំបន់ និងទីរមណីដ្ឋានទេសចរណ៍ ប៉ុន្តែតួលេខយើងរាប់អត់បាន គឺបង្កប់ក្នុងទេសចរណ៍គ្រួសារហ្នឹងហើយ”។  

គួរបញ្ជាក់ថា ក្នុងឱកាសបុណភ្ជុំបិណ្ឌប្រពៃណីជាតិ នាពេលខាងមុខនេះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ក្នុងសហគមន៍ ក្រសួងទេសចរណ៍សូមធ្វើការណែនាំម្ចាស់អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍នៅតាមគោលដៅទេសចណ៍ក្នុងព្រះរាជាណាចក្រទាំងអស់ចូលរួមអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) ឱ្យបានត្រឹមត្រូវ និងសូមភ្ញៀវទេសចរជាតិ និងអន្តរជាតិទាំងអស់ ដែលធ្វើដំណើរកម្សាន្តតាមគោលដៅទេសចរណ៍ទូទាំងព្រះរាជាណាចក្រកម្ពុជា។ ក្រសួងបានអំពាវនាវសូមចូលរួមអនុវត្តវិធានការ ៣ការពារ និង៣កុំ និងចូលរួមជ្រើសរើស និងប្រើប្រាស់ទីតាំងសេវាកម្មស្នាក់នៅទេសចរណ៍ណា ដែលមានបញ្ជាក់ពីវិធានសុវត្ថិភាពទេសចរណ៍៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សមាគមកាយប្ញទ្ធិនារីកម្ពុជា
ព័ត៌មានជាតិ១ នាទីute មុន

សមាគមកាយប្ញទ្ធិនារីកម្ពុជា រៀបចំកម្មវិធី បងស្រី និងប្អូនស្រី លើកទី៥ ក្រោមប្រធានបទ «ស្រ្តី និងការងារសង្គម»

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៣៨ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម