Connect with us

ចរាចរណ៍

Update៖ គ្រោះថ្នាក់​រថភ្លើងប៉ះរថយន្ត បង្ក​ឲ្យ​មានអ្នក​ស្លាប់ បាន​ដោះស្រាយ​បញ្ចប់​ហើយ

បានផុស

នៅ

បើ​តាម​អ្នក​នាំពាក្យ​ក្រសួង​សាធារណការនិង​ដឹកជញ្ជូនឯកឧត្តម គង់ វិមាន បាន​បញ្ជាក់​នៅមុននេះ​ថា ហេតុការណ៍​គ្រោះថ្នាក់​រថភ្លើងប៉ះទង្គិចជាមួយរថយន្តបណ្តាល​ឲ្យ​អ្នក​បើកបរ​រថយន្ត​ស្លាប់ បាន​ដោះស្រាយបញ្ចប់រួចរាល់ហើយ។

មន្រ្តី​ក្រសួង​សាធារណការ​រូប​នេះ​បន្ត​ថា បច្ចុប្បន្នអ្នកបើកបររថភ្លើងបានវិលត្រឡប់ទៅគេហដ្ឋានវិញហើយ។

ហេតុការណ៍​​នៃ​ការ​ប៉ះទង្គិច​គ្នា​រវាង​រថភ្លើង​និង​រថយន្ត បាន​កើត​ឡើង​​កាលពីព្រឹក​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២១ នៅ​ចំណុចទី​ប្រជុំជន​វាលរេញនៅស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​បាន​បញ្ជាក់ថា ​រថយន្តរងគ្រោះ​ម៉ាក​សាំ​យ៉ុងពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2T-4730 ធ្វើដំណើរ​​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ​ទៅ​ភ្នំពេញ ចំណែក​រថភ្លើងធ្វើដំណើរ​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ​ទៅ​ភ្នំពេញ​។

អ្នកបើកបរ​រថយន្ត ឈ្មោះ ឈិន សុខ​ជា ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករមាន​ទីលំនៅ ក្នុងភូមិ​ទួល​ទទឹង​១ ឃុំ​ទួល​ទទឹង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​រងរបួស​ធ្ងន់ ហើយ​ក្រោយមកបាន​ស្លា​ប់​ពេល​បញ្ជូនទៅ​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​។ ក្នុង​រថយន្ត​នោះ មិនមាន​អ្នករួមដំណើរ​ទេ​។ ចំណែក​រថភ្លើង ក្រោយ​បុក​ឡាន​ហើយ បាន​បន្តដំណើរទៅដល់ស្ថានីយវាលរេញ ដែលមាន​ចម្ងាយ​ប្រមាណ​ជា ២​គីឡូម៉ែត្រពី​កន្លែងកើតហេតុ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម