Connect with us

ចរាចរណ៍

ទិដ្ឋាការទេសចរណ៍ ដែលត្រូវបានផ្អាកដោយវិបត្តិ​កូវីដ-១៩ ត្រូវបានបើក​ឡើងវិញ

បានផុស

នៅ

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុ​ខុន ប្រាប់​តំណាង​​កម្ពុជាប្រចាំនៅបរទសទាំងអស់​ថា ​ស្ថានភាព​ជំងឺកូវីដ-១៩ ​​នៅកម្ពុជាបានប្រសើរហើយ ​រាជរដ្ឋាភិបាលបាន​សម្រេចបើកប្រទេសកម្ពុជាឡើងវិញជាបណ្តើរៗ​ ដូច្នេះកម្ពុជាបើក​ឱ្យផ្ដល់ឡើងវិញ​នូវទិដ្ឋាការទេសចរណ៍ ដែលត្រូវបានផ្អាកដោយ​វិបត្តិនៃជំងឺកូវីដ-១៩ ដើម្បី​ទទួលភ្ញៀវបរទេស និងភ្ញៀវទេសចរណ៍ទូទៅឡើង​វិញ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន​ រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរ​ជាតិ​កម្ពុជា ​​បញ្ជាក់​ថា ​យោង​លើការវិវឌ្ឍកាន់​តែប្រ​សើរ​ឡើងនៃស្ថានភាពទប់ទល់នឹងជំងឺកូវីដ-១៩ នៅកម្ពុជា រាជរដ្ឋាភិបាលបានសម្រេចបើកប្រទេ​សកម្ពុជាឡើងវិញជាបណ្តើរៗ និងតាមដំណាក់កាល ជាមួយនឹងភាព​ប្រយ័ត្នប្រយែង និង​ការទទួលខុសត្រូវខ្ពស់តាមគន្លងប្រក្រតីភាពថ្មី ដោយបានសម្រួលលក្ខខណ្ឌគោលការណ៍ នៃការផ្តល់ទិដ្ឋាការ និងរបបនៃការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរមកកម្ពុជា។

​បើតាមលិខិតរបស់ប្រមុខកាទូតកម្ពុជាផ្ញើជូនលោកស្រី ឯកអគ្គរាជទូត ​អគ្គកុងស៊ុល និង​កុង​ស៊ុលកិត្តិយស​​កម្ពុជាប្រចាំនៅបរទស​​ ដែលទើបទទួលបាននៅថ្ងៃទី២២ ខែតុលា នេះ​មាន៣​ចំណុច​គឺ៖

ទី១. បើកឱ្យមានការផ្ដល់ឡើងវិញនូវទិដ្ឋាការទេសចរណ៍ ដែលត្រូវបានផ្អាក ក្រោយវិបត្តិនៃជំងឺ កូវីដ-១៩ ដើម្បីអាចទទួលភ្ញៀវបរទេស និងភ្ញៀវទេសចរណ៍ទូទៅ និងដាក់ឱ្យដំណើរការ ឡើងវិញនូវគោលការណ៍លើកលែងទិដ្ឋាការ (Visa Exemption)។

ទី២. ដាក់ដំណើរការឡើងវិញនូវការស្នើសុំទិដ្ឋាការតាមប្រព័ន្ធអេឡិចត្រូនិច (e-Visa) ដើម្បីសម្រួល​ដល់អ្នកដំណើរក្នុងការស្នើសុំទិដ្ឋាការចូលមកកម្ពុជា ប៉ុន្តែនៅបន្តផ្អាកការផ្តល់ទិដ្ឋា​ការនៅ​ពេលមកដល់ (Visa on Arrival)។

ទី៣. គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ បានកែសម្រួលលក្ខខណ្ឌធ្វើដំណើរ ការអនុវត្តវិធានការសុខាភិបាល និង​ការធ្វើចត្តាឡីស័កនៅកម្ពុជា សម្រាប់អ្នកដំណើរចូល​មកកម្ពុជា ស្របតាមគន្លងប្រក្រតីភាពថ្មី តាមរយៈសេចក្តីជូនដំណឹង​​ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១​៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១០ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម