ចរាចរណ៍
សំណាងល្អមែន! បុរសម្នាក់បើករថយន្ត បុករបាំងថ្មធ្លាក់ចូលប្រឡាយ តែត្រូវពលរដ្ឋជួយ សង្គ្រោះទាន់
បុរសម្នាក់បើករថយន្ត ទាំងស្ថានភាពស្រវឹងស្រា ជ្រុលចង្កូតទៅបុករបាំងថ្មដាក់បាំង ប្រឡាយទឹកស្អុយ បណ្ដាលឲ្យធ្លាក់ទាំងរបាំងថ្ម និងរថយន្ត លិចចូលក្នុងប្រឡាយ តែត្រូវបានប្រជាពលរដ្ឋ ជួយសង្គ្រោះទាន់ពេលវេលា។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១ និង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ១០៥ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុនោះ គឺគេឃើញរថយន្តបង្កម៉ាក Range rover ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AT-8678 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ១០៥ ទិស ដៅពីជើងមកត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏រេចង្កូតមកឆ្វេងដៃទៅបុករបាំងថ្មដាក់បាំងប្រឡាយ បណ្ដាលឲ្យធ្លាក់ទាំងរបាំងថ្ម និងរថយន្ត បង្កចូលក្នុងទឹកស្អុយ ព្រមទាំងធ្វើឲ្យតៃកុងគាបជាប់ក្នុងរថយន្ត ហើយត្រូវបានប្រជាពលរដ្ឋចុះទៅស្រង់ និងជួយសង្គ្រោះទាន់ពេលវេលា សំណាងល្អក្នុងករណីនេះ មិនបង្កឲ្យមនុស្សរងរបួសនោះទេ។
ក្រោយកើតហតុ អ្នកបើកបររថយន្តបង្ក ត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួន បញ្ចូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌចំកាមន ដើម្បីសួរនាំ។ រីឯរថយន្តបង្ក ក៏ត្រូវសមត្ថកិច្ចទាក់ទងទៅរថយន្តស្ទួច ឲ្យមកស្ទួចយករថយន្តបង្កទៅរក្សាទុក រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយតាមច្បាប់៕ ដោយ៖ សុខា
-
សន្តិសុខសង្គម២០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច