Connect with us

ចរាចរណ៍

បុរសម្នាក់បើករថយន្តស៊េរីទំនើប ជ្រុលទៅបុកបង្គោលភ្លើង និងជញ្ជាំងឃ្លាំងលក់រថយន្ត រងការខូចខាតយ៉ាងដំណំ

បានផុស

នៅ

បុរសម្នាក់ រួមដំណើរដោយនារីម្នាក់ទៀត បើករថយន្តស៊េរីទំនើបមួយគ្រឿងក្នុងល្បឿនលឿន ជ្រុលទៅបុកបង្គោលភ្លើងថ្មមួយដើមពេញទំហឹង ហើយបានបោកទៅនឹងបញ្ជាំងឃ្លាំងលក់រថយន្តមួយកន្លែង រងការខូចខាតយ៉ាងដំណំ តែសំណាងល្អ មិនបង្កឲ្យមានអ្នករបួសឡើយ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១ និង ៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២១ នៅចំណុចមុខឃ្លាំងលក់រថយន្តមួយកន្លែង ជាប់នឹងរង្វង់មូល (នាងកេណ) តាមបណ្ដោយផ្លូវ OCIC ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតគេឃើញបុរសម្នាក់ រួមដំណើរដោយនារីម្នាក់ទៀត បើករថយន្តស៊េរីទំនើបមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខកម្ពុជា MONIKA 09 ធ្វើដំណើរទិសដៅពីជើងទៅត្បូង ក្នុងល្បឿន លឿន លុះ​ដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅខាងស្ដាំដៃ ជ្រុលទៅបុកបង្គោលភ្លើងថ្មមួយដើមពេញទំហឹង បណ្តាលឲ្យរថយន្តទៅបោកនឹងជញ្ជាំងឃ្លាំងលក់រថយន្ត បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ រថយន្តបង្ក រងការខូច ខាតស្ទើរទាំងស្រុង។ បន្ទាប់មកអ្នកបើកបរ និងអ្នករួមដំណើរ បានចុះពីលើរថយន្ត​ ហើយយកស្លាកលេខរថយន្តយកទៅជាមួយ រួចគេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះដល់កន្លែងកើតហេតុ បន្ទាប់មកក៏ឃើញម្ចាស់រថយន្ត បានមកកន្លែងកើតហេតុវិញ រួចសមត្ថកិច្ចឲ្យធ្វើការសម្របសម្រួល ជាមួយម្ចាស់ឃ្លាំងលក់រថយន្ត ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

អត្ថបទ៖ សុខា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

ហ្សេលេនស្គី៖ បទ​ឈប់បាញ់​លើ​អាកាស និង​សមុទ្រ អាច​សាកល្បង​ឆន្ទៈ​រុស្ស៊ី​ក្នុង​ការ​បញ្ចប់​សង្គ្រាម

ជីវិតកម្សាន្ដ៤៦ នាទីutes មុន

នាយ កុយ ចេញសម្តែងឡើងវិញក្រោយសុខភាពល្អប្រសើរ

ព័ត៌មានជាតិ១០ ម៉ោង មុន

​ក្រសួងព័ត៌មាន ស្នើ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំ​ជាង​គេ​នៅ​ចិន ជួយ​ផ្នែក​បច្ចេកទេស និង​សម្ភារៈ​ឧបករណ៍​

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ហេង សួរ និងបងប្អូនកម្មករនិយោជិតជាង៥ពាន់នាក់ ប្រារព្ធកម្មវិធីជប់លៀង អបអរសាទរ​ទិវាសិទ្ធិនារីអន្តរជាតិ ០៨ មីនា

ព័ត៌មានជាតិ១២ ម៉ោង មុន

អាជ្ញាធរគ្រឿងញៀន អរគុណនគរបាលសហព័ន្ធអូស្ត្រាលី ដែលជួយបច្ចេកទេស និងបណ្តុះបណ្តាលមន្ត្រីកម្ពុជា

សន្តិសុខសង្គម១៧ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ៖ បើ​ណាតូ​អត់​ហ៊ាន​ចំណាយ អាមេរិក​នឹង​មិន​ជួយ​ការពារ​ឡើយ

អគ្គនាយកដ្ឋានគយ
ព័ត៌មានជាតិ២០ ម៉ោង មុន

ម្ចាស់ទំនិញនាំចូលសំបកកង់រថយន្ដចាស់ប្រើរួច​រងពិន័យពីអគ្គនាយកដ្ឋានគយ និងតម្រូវឲ្យបញ្ជូនចេញពីប្រទេសកម្ពុជាវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​កងទ័ព​ថៃប្រុងជើងការខ្ពស់​តាមព្រំដែនជាមួយ​មីយ៉ាន់​ម៉ា ខណៈកងទ័ពយោធាមីយ៉ាន់​ផ្ទះអាវុធ​

Sokha Hotels

ព័ត៌មានពេញនិយម