ចរាចរណ៍
នារីជនជាតិចិន បើករថយន្តបុកដើមឈើខ្ទេចមួយកំណាត់មុខ
រថយន្តសេរីទំនើប១គ្រឿងដែលបើកបរដោយនារីជនជាតិចិនម្នាក់ដោយសារតែបើកលឿនពេកក៏ជ្រុលឡើងខឿនផ្លូវទៅបុកបង្គោលកៅឡាក់បាក់អស់៥ដើម រួចបន្តទៅបុកផ្ទប់ដើមឈើបណ្តាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខសំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

គ្រោះថ្នាក់ចរាចរណ៍នោះបានកើតឡើងកាលពីវេលាម៉ោង២១និង២០នាទីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុគេបានឃើញរថយន្តម៉ាកអូឌីស៊េរីទំនើប ពណ៌សមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2AY-3765 បើកបរដោយនារីជនជាតិចិនម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ទិសដៅពីត្បូងមកជើងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុក៏រេចង្កូតឡើងលើខឿនផ្លូវ ទៅបុកនឹងបង្គោលកៅឡាក់បាក់៥ដើម រួចបន្តបុកផ្ទប់ដើមឈើរទៅមុខលែងរួចតែ សំណាងល្អមិនបង្កឲ្យមានមនុស្សរងរបួស នោះឡើយ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចពិនិត្យឃើញថា មិនប៉ះពាល់ទៅដល់ទ្រព្យសម្បត្តិរដ្ឋ រួចបានឱ្យភាគីជនជាតិចិន បើករថយន្តបង្កធ្វើការដោះស្រាយ ជាមួយនឹងម្ចាស់ទីតាំងសងថ្លៃខូចខាតសម្ភារៈទាំងអស់ បញ្ចប់រឿងនៅកន្លែងកើតហេតុផងដែរ៕
អត្ថបទ៖ រស្មី



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ