ចរាចរណ៍
ស្គាល់អត្តសញ្ញាណ ជនរងគ្រោះ ៥ នាក់ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍
ខេត្តបាត់ដំបង÷ ក្រោយកើតហេតុគ្រោះថ្នាក់ចរាចរបានកើតឡើង ដែលបង្កឲ្យមនុស្សចំនួន០៥ស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ មកដល់ពេលនេះសមត្ថកិច្ចបានស្រាវជ្រាវរកឃើញអត្តសញ្ញាណរបស់ជនរងគ្រោះហើយ។
លោកវរសេនីយ៍ឯកចាន់ សុធី នាយការិយាល័ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងនៅវេលាម៉ោង៥:១៥នាទីព្រឹក ថ្ងៃទី២៨ខែតុលាឆ្នាំ២០២១ លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី០៧ ក្នុងភូមិមោងឃុំមោង ស្រុកមោងឫស្សីខេត្តបាត់ដំបង បានបណ្តាលឲ្យមានមនុស្សស្លាប់និង របួសរហូតដល់ចំនួន៦នាក់ សុទ្ធសឹងជាបុរសក្នុងនោះចំនួន៥នាក់ បានស្លាប់នៅនឹងកន្លែងនិងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ។
មន្ត្រីជំនាញខាងលើបន្តថា ជនរងគ្រោះដែលបានស្លាប់ទាំង០៥នាក់ នៅក្នុងរថយន្តធុនតូចរួមមាន៖ ១,ឈ្មោះឡុង ហុងភេទ ប្រុសអាយុ៤៧ឆ្នាំ ជាអ្នកបើកបរមានទីលំនៅក្នុងភូមិកំពង់ពិល ឃុំវត្តតាមិមស្រុកសង្កែ ខេត្តបាត់ដំបង (ស្លាប់)។ ២,ឈ្មោះវ៉ាង សំបូរភេទប្រុសអាយុ៥៧ឆ្នាំ រស់នៅភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង (ស្លាប់)។ ៣,ឈ្មោះម៉ក់ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិអូរស្រឡៅ ឃុំវត្តតាមិមស្រុកសង្កែ (ស្លាប់)។ ៤. ឈ្មោះឈួយ បញ្ញាភេទប្រុសអាយុ ២២ឆ្នាំ រស់នៅភូមិ អូរស្រឡៅឃុំវត្តតាមិម ស្រុកសង្កែ (របួសធ្ងន់)។ ៥,ឈ្មោះចាន់ សុវឌ្ឍនៈភេទប្រុសអាយុ១៥ឆ្នាំ រស់នៅភូមិព្រែកចាន់ឃុំអូរបី ជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ(ស្លាប់)។ ៦,ឈ្មោះឈុំ វិឆ័យភេទប្រុសអាយុ១៥ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិព្រែកចាន់ ឃុំអូរបីជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ(ស្លាប់)។ ដោយឡែកជនបង្កដែលបើកបររថយន្តដឹកទំនិញធុនធំ មិនទាន់ស្គាល់អត្តសញ្ញាណព្រោះគេចខ្លួនបាត់ស្រមោល។
មន្ត្រីដដែលបានបញ្ជាក់ដែរថា មុនពេលកើតហេតុរថយន្តដឹកទំនិញផ្លែស្វាយធុនធំមួយគ្រឿង ម៉ាកហ៊ីណូពាក់ផ្លាកលេខ កំពង់ឆ្នាំង៣A.១៥៦៦ អ្នកបេីកបរដោយជនមិនស្គាល់ឈ្មោះបានបើកបរក្នុងទិសដៅពីភ្នំពេញ ទៅកាន់ទីប្រជុំជនក្រុងបាត់ដំបងដល់ចំណុចកើតហេតុ ក៏បានរ៉េចង្កូតរថយន្តចូលគន្លងផ្លូវខាងស្តាំរបស់រថយន្តភាគីរងគ្រោះរថយន្តម៉ាកនីសាន់ប្រភេទដឹកទំនិញធុនតូចពាក់ផ្លាកលេខ បាត់ដំបង២B.២២១១ បើកបរក្នុងទិសដៅផ្ទុយគ្នាពីលិចទៅកើត ក៏ស្រាប់តែបុកគ្នាពេញទំហឹងតែម្តង ខណះរថយន្តបង្កកំពុងមានល្បឿនលឿនទើបបង្កធ្ងន់ធ្ងរបែបនេះ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ