ចរាចរណ៍
តារាសម្ដែង អេឡិច ចាន់ត្រា បើករថយន្តBMWបុកគូទរថយន្តដឹកប្រេង រងការខូចខាតយ៉ាងដំណំ
តារាសម្ដែង អេឡិច ចាន់ត្រា បានបើករថយន្តស៊េរីទំនើបBMWលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តដឹកប្រេងឥន្ធនៈTotal ពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ សំណាងមិនមានរងរបួស។
ហេតុការណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២១ នៅត្រង់ចំណុចមុខធនាគារABA តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្ត CHENGLONG ដឹកស៊ីទែនប្រេងឥន្ធនៈTotal ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-2577 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ពីលិចទៅកើតក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តស៊េរីទំនើបម៉ាក BMW ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BA-3976 បើកបរដោយបុរសម្នាក់ ដែលគេស្គាល់ថាជាតារាសម្ដែង អេឡិច ចាន់ត្រា មកបុករថយន្តដឹកប្រេងឥន្ធនៈTotalពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឱ្យរថយន្តបង្កវិលមួយជុំខ្ទេចមួយកំណាត់មុខ។ ចំណែករថយន្តដឹកស៊ីទែនប្រេងTotal បានរងការខូចខាតកាងខាងក្រោយបន្តិចបន្តួច តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះឡើយ។


ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍ខណ្ឌច្បារអំពៅ បានចុះមកដល់ ហើយធ្វើការសម្របសម្រួលដល់ភាគីទាំងសងខាងអស់មួយសន្ទុះធំ ទើបចុងក្រោយបានបញ្ចប់រឿង ត្រឹមយករថយន្តទៅជួសជុលដោយខ្លួនឯង ៕
អត្ថបទ៖ សុខា

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៤ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ