ចរាចរណ៍
អេឡិច ចាន់ត្រា បកស្រាយករណីគ្រោះថ្នាក់ចរាចរណ៍ ដែលគេថាមកពីស្រវឹងស្រា
មហាជនបានដឹងហើយថា តារាចម្រៀង អេឡិច ចាន់ត្រា កាលពីវេលាម៉ោង២និង ៣០ នាទី រំល ងអធ្រាត្រឈានចូលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ បានបើករថយន្តស៊េរីទំនើបBMWលឿនមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តដឹកប្រេងឥន្ធនៈTotalពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំតែសំណាងមិនមានរងរបួស។

ហេតុការណ៍នេះ បានកើតឡើងនៅត្រង់ចំណុចមុខធនាគារABA តាមបណ្ដោយផ្លូវជាតិលេខ ១ ក្នុងសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ខណៈមហាជនមួយចំនួនសង្ស័យថា គ្រោះថ្នាក់នេះអាចបណ្តាលមកពីលោក អេឡិច ចាន់ត្រា ស្រវឹង។ ប៉ុន្តែដំណឹងនេះ ត្រូវបានសាមីខ្លួនច្រានចោលនិងបកស្រាយប្រាប់ពីហេតុផលនៃគ្រោះថ្នាក់នេះ។

តារាចម្រៀងលោក អេឡិច ចាន់ត្រា បានធ្វើការបញ្ជាក់ប្រាប់បែបនេះថា គ្រោះថ្នាក់ខាងលើនោះកើតឡើងអំឡុងពេលលោកចេញដំណើរត្រឡប់មកពីទឹកដីខេត្តសៀមរាប ព្រោះទៅលេងផ្ទះនៅទីនោះ១កន្លែងទៀត ក្នុងក្រុងសៀមរាប។ លោកបន្តថា ដោយសារតែប្រញាប់មកភ្នំពេញវិញ ព្រោះត្រូវរៀបចំកម្មវិធីមួយឲ្យគេនៅផ្សារទំនើបអ៊ីអន២ ហើយកម្មវិធីដែលរៀបចំក្រោមការងាររបស់លោកដែរ ដោយតម្រូវចាប់ផ្តើមធ្វើពីម៉ោង៩ព្រឹកដល់៩យប់ ទើបត្រូវមកឲ្យទាន់។ លោកថា លុះធ្វើដំណើរមកដល់ចំណុចស្ពានច្បារអំពៅ គឺរៀងងងុយដេកមួយភាំង ក៏បង្កឲ្យជួបគ្រោះថ្នាក់តែម្តងតែសំណាងមិនមានរងរបួស ពោលគឺគ្រាន់តែខូចខាតឡានអស់មួយផ្នែកធំ។



លោក អេឡិច ចាន់ត្រា បន្ថែមថា ខ្លួនលោកមិនបានបើកបរដោយមានសារធាតុស្រវឹងនោះទេ ពោលអស់កម្លាំងមកផ្លូវឆ្ងាយទើបល្វើយខ្លួន បណ្តាលឲ្យជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើតែម្តង៕


អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ