Connect with us

ចរាចរណ៍

រថយន្តCRVបុករបាំងថ្មពុះចែកទ្រូងផ្លូវ រួចបន្តទៅបុកចូលផ្ទះប្រជាពលរដ្ឋមួយកន្លែង

បានផុស

នៅ

បុរសម្នាក់បើករថយន្តCRVមួយគ្រឿងក្នុងល្បឿនលឿន បានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់មួយកង់ ឯ​រថយន្ត​មិនទាន់​អស់​ល្បឿន​បាន​បន្ត​ទៅបុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​មួយកន្លែង រង​ការខូចខាត​យ៉ាងដំណំ ឯ​រថយន្ត​ទៅមុខ​លែងរួច ចំណែក​អ្នកបើកបរ​បាន​សន្លប់​មួយសន្ទុះ​ ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ​ជួយសង្គ្រោះ​ទាន់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២ រំលង​អធ្រា​ត្រ​ឈានចូល​ថ្ងៃទី២ ខែវិច្ឆិកា ​ឆ្នាំ ២០២១ នៅ​ចំណុច​ស្តុ​ប​ព្រលាន​ថ្មី តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ស្ថិតក្នុង​សង្កាត់​កា​កាប​ទី ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​នេះ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​ម៉ាក​CRV​មួយគ្រឿង​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2H-1950​ធ្វើដំណើរ​ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ បាន​រេ​ចង្កូត​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្ដាល​ឲ្យ​បាក់​អស់​មួយ​កង់ ចំណែក​រថយន្ត​បង្ក​មិនទាន់​អស់​ល្បឿន​បាន​បន្ត​ទៅមុខ​ប្រមាណ​ជា ៣០ ម៉ែត្រ ទៅបុក​ផ្ទះ​ប្រជាពលរដ្ឋ​រង​ការខូចខាត ឯ​រថយន្ត​ទៅមុខ​លែងរួច​។​ ភ្លាមនោះ​តៃកុង​រថយន្ត​បាន​សន្លប់​មួយសន្ទុះ​នៅក្នុង​រថយន្ត តែ​ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​នាំគ្នា​ជួយសង្គ្រោះ​យក​ចេញពី​រថយន្ត ខណៈដែល​សមត្ថកិច្ច​ម​ក​ដល់​ធ្វើការ​ឃាត់ខ្លួន​តែម្តង​។ ចំណែក​រថយន្ត​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន ​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះ​មក​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​៕​

អត្ថបទ​៖ ​សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៣ នាទីutes មុន

​ខ្លី​ ខ្លឹម​ លោក​ ស៊ុផាឆៃ វីរៈភូជុង មិន​ថា​អ្នក​មាន​ ឬអ្នក​ក្រ ស្លាប់​ទៅ​គ្មាន​អាច​យក​អ្វី​ទៅ​បាន​ឡើយ​

ព័ត៌មានជាតិ១៧ នាទីutes មុន

លោក កៅ គឹមហួន៖ អាស៊ានបានធ្វើច្រើនតែអ្វីដែលសំខាន់មីយ៉ាន់ម៉ាត្រូវឆ្លើយតប

ព័ត៌មានជាតិ៣៧ នាទីutes មុន

ខេត្តកំពង់ចាម ប្រកាសរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីទ្រង់ទ្រាយធំជាងមុន

សេចក្ដីជូនដំណឹង៤៥ នាទីutes មុន

ឯកឧត្ដម ឃួង ស្រេង និង ឯកឧត្ដម ម៉ប់ សារិន គោរពជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសទិវាអន្តរជាតិនារី ៨ មីនា

សេចក្ដីជូនដំណឹង៥៥ នាទីutes មុន

ឯកឧត្ដម ឃួង ស្រេង និង ឯកឧត្ដម ម៉ប់ សារិន គោរពជូនពរ សម្ដេច ឃួន សុដារី ក្នុងឱកាសទិវាអន្តរជាតិនារី ៨ មីនា

សន្តិសុខសង្គម៣ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ៖ បើ​ណាតូ​អត់​ហ៊ាន​ចំណាយ អាមេរិក​នឹង​មិន​ជួយ​ការពារ​ឡើយ

អគ្គនាយកដ្ឋានគយ
ព័ត៌មានជាតិ៦ ម៉ោង មុន

ម្ចាស់ទំនិញនាំចូលសំបកកង់រថយន្ដចាស់ប្រើរួច​រងពិន័យពីអគ្គនាយកដ្ឋានគយ និងតម្រូវឲ្យបញ្ជូនចេញពីប្រទេសកម្ពុជាវិញ

Sokha Hotels

ព័ត៌មានពេញនិយម