ចរាចរណ៍
លោក ស ថេត៖ ត្រូវស្ទូច និងពិន័យ មធ្យោបាយណាឈប់ចតខុសច្បាប់
ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបាន ដាក់បទបញ្ជាត្រូវពង្រឹងការរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ និងត្រូវស្ទូចយកមធ្យោបាយទាំងឡាយណាដែលឈប់ចតខុសច្បាប់ ដើម្បីផាកពិន័យតាមច្បាប់។ ការដាក់បទបញ្ជាជំរុញការចេញរៀបចំសណ្តាប់ធ្នាប់សាធារណៈនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបត្រួតពិនិត្យលទ្ធផលការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រចាំខែតុលា និងលើកទិសដៅការងារបន្តសម្រាប់ខែវិច្ឆិកា តាមប្រព័ន្ធវីដេអូ ZOOM MEETNIG នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១។

នៅក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ឯកស្នងការ បានណែនាំ ការិយាល័យនគរបាលសណ្តាប់ធ្នាប់ ឱ្យមានការអនុវត្តច្បាប់ចំពោះមធ្យោបាយទាំងឡាយណាដែលឈប់ចតលើទ្រូងផ្លូវខុសច្បាប់ ត្រូវស្ទូចនាំមកផាកពិន័យតាមច្បាប់ និងត្រូវចេញអនុវត្តជាប្រចាំដើម្បីធានាថា គោលដៅចុះរៀបចំសណ្តាប់ធ្នាប់នោះស្អាតល្អបានយូរអង្វែង ពីព្រោះនេះជាការសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីឱ្យជួយដោះស្រាយទៅលើការរៀបចំសណ្តាប់ធ្នាប់។
ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក ស ថេត បានដាក់បទបញ្ជាដល់កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់សាធារណៈ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវបង្កើនការចេញពង្រឹងអនុវត្តរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តាផ្លូវសាធារណៈនានាក្នុងរាជធានីភ្នំពេញឱ្យមានរបៀបរយល្អ ក្នុងការជួយដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ និងនាំមកនូវសុវត្ថិភាពចរាចរណ៍ ខណៈព្រះរាជាណាចក្រកម្ពុជាត្រូវបានប្រមុខរាជរដ្ឋាភិបាល ប្រកាសឱ្យបើកប្រទេសដំណើរការពេញលេញលើគ្រប់វិស័យឡើងវិញ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។

ឧត្តមសេនីយ៍ឯក ស ថេត បានមានប្រសាសន៍ថា ការបើកប្រទេសដំណើរការពេញលេញលើគ្រប់វិស័យឡើងវិញត្រូវបានគេមើលឃើញថា នៅរាជធានីភ្នំពេញនឹងចាប់ផ្តើមមានបញ្ហាប្រឈមការកកស្ទះចរាចរណ៍ដោយការធ្វើដំណើរយ៉ាងកកកុញរបស់ប្រជាពលរដ្ឋក្នុងការបំពេញភារកិច្ចការងារ ការប្រកបមុខរបរអាជីវកម្ម និងការចូលរៀនឡើងវិញរបស់សិស្ស និស្សិត ជាដើម។
ជុំវិញការចេញដោះស្រាយបញ្ហាសណ្តាប់ធ្នាប់សាធារណៈនេះ លោកឧត្តមសេនីយ៍ត្រី សែម គន្ធា ស្នងការរងទទួលផែនការងារនគរបាលសណ្តាប់ធ្នាប់សាធារណៈ បានលើកឡើងថា កន្លងមកការងារនេះកម្លាំងការិយាល័យនគរបាលណ្តាប់ធ្នាប់បានសហការជាមួយកម្លាំងតាមអធិការដ្ឋាននគរបាលខណ្ឌ ចុះរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តាផ្លូវមួយចំនួនដែលមិនរៀបរយ ដូចជានៅម្តុំផ្សារអូរប្ញស្សី ខណ្ឌ៧មករា មហាវិថីម៉ៅសេទុង ខណ្ឌទួលគោក ម្តុំផ្សារសាំហាន់ ខណ្ឌប្ញស្សីកែវ និងបណ្តាផ្លូវខ្លះក្នុងខណ្ឌដូនពេញ។

លោកឧត្តមសេនីយ៍ត្រី សែម គន្ធា បានបន្តថា កន្លងមកតាមគោលដៅមួយចំនួនត្រូវបានកម្លាំងចុះរៀបចំបានល្អហើយ ប៉ុន្តែប្រៀបបានដូចវែកចក នៅពេលកម្លាំងសមត្ថកិច្ចដកថយ២ ទៅ ៣ ថ្ងៃក្រោយមក ប្រជាពលរដ្ឋនាំគ្នាមកលក់ដូរប្រកបមុខរបរនៅលើទ្រូងផ្លូវនេះឡើងវិញ។ ប៉ុន្តែទោះបីយ៉ាងណា កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ នឹងចុះសហការជាមួយកម្លាំងតាមអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ បន្តចុះអនុវត្តការងារនេះឱ្យមានប្រសិទ្ធភាព និងឱ្យចំទិសដៅ៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់