Connect with us

ចរាចរណ៍

រថយន្តដឹកដីក្រឡាប់អូស២០​ម៉ែត្រ ខណៈដាច់ហ្វ្រាំងពេលចុះពីស្ពាន​

បានផុស

នៅ

រថយន្តបែន​ដឹក​ដី​មួយគ្រឿង​បើក​ចុះ​ពីលើ​ស្ពាន​ព្រែក​ព្នៅ​ហើយបាន​ជួប​ឧបសគ្គ​ជាន់​ហ្វ្រាំង​មិនស៊ី អ្នក​បើកបរទាញ​ចង្កូត​គេច​យានយន្ត​នៅ​ពីមុខ​ដោយ​បង្ខំ​ក៏បាន​ក្រឡាប់​ចាក់ដី​ចោល​ពេញ​ផ្លូវ និង​អូស​ប្រមាណ​២០​ម៉ែត្រ សំណាងល្អ​មិន​បណ្តាលអោយ​មនុស្ស​រង​របួស​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក ​ថ្ងៃទី​០៥​ ខែ​វិឆ្ឆិកា​ ឆ្នាំ២០២១ នៅ​ចំណុច​គល់ស្ពាន​ព្រែក​ព្នៅ​ខាងកើត ក្នុងភូមិព្រែក​តា​រ័ត្ន​ សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា​ រាជធានី​ភ្នំពេញ​។​

រថយន្តដែល​ក្រឡាប់នោះ​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​៣E.៩១៧៦​​បើកបរដោយ​បុរស​ម្នាក់ មិនបាន​ប្រាប់​អោយ​ស្គាល់​អត្តសញ្ញាណ​ឡើយ​។​

តាម​សាក្សីបានអោយដឹងថា មុនពេល​កើតហេតុ​គេ​ឃើញរថយន្តធ្វើ​ដំណើរ ក្នុងទិសដៅ​ពី​លិចទៅ​កើត​ចុះ​ពីលើ​ស្ពាន​ព្រែក​ព្នៅ​ក្នុង​ល្បឿន​លឿន​។​ នៅពេល​មកដល់​គល់ស្ពាន​ស្រាប់តែ​ទាញ​ចង្កូត​ក្រឡាប់​បោក​លើ​ថ្នល់​អូស​ប្រមាណ​២០​ម៉ែត្រ​​ចាក់ដី​រាយប៉ាយ​ពេញ​ផ្លូវ​ហើយតែម្តង​។ នៅក្នុង​គ្រោះថ្នាក់​អោយ​រថយន្ត​រង​ការខូចខាត​បែក​កញ្ចក់​មុខ​ខ្ទាត​ចេញ​ហើយ​អ្នកបើកបរបាន​លូន​ចេញ​ពុំ​បណ្តាលអោយ​រងរបួស​ឡើយ​។​

តាម​អ្នកបើកបរ បានអោយដឹងថា ​គ្រោះថ្នាក់​នេះ បណ្តាលមកពីរថយន្តដាច់​ទុយោ​ហ្វ្រាំង​ជាន់​មិន​ស៊ី ក៏បាន​ទាញ​ចង្កូត​គេច​រថយន្ត​នៅ​ពីមុខ ។​ បន្ទាប់ពី​គ្រោះថ្នាក់​អ្នកបើកបរបាន​ដោះ​ស្លាក​លេខ​ចេញ​និង​បាន​ទាក់​ទង់​ទៅ​ម្ចាស់​រថយន្ត​ហៅ​គ្រឿងចក្រ​មក​ចូកដី​ចេញ​និង​ស្ទូចរថយន្តយកទៅ​ជួសជុល​ដោយ​ខ្លួនឯង​៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១០ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម