ព័ត៌មានជាតិ
បុរសម្នាក់ប្រេីប្រាស់គ្រឿងញៀនដល់កម្រិត ទាញកាំបិតកាប់គេឯង ត្រូវពលរដ្ឋព្រួតវាយរបួសធ្ងន់
បុរសម្នាក់ដោយសារតែឥទ្ធិពល គ្រឿងញៀនធ្វេីឱ្យលែងស្គាល់ល្អអាក្រក់ទាញយកកាំបិតដេញកាប់ប្រជាពលរដ្ឋ និងប្រជាការពារម្នាក់របួសម្នាក់ទេីបធ្វេីឱ្យពលរដ្ឋទ្រាំលែងបានព្រួតវាយម្នាក់មួយដៃមួយជេីងបណ្តាលឱ្យរងរបួសធ្ងន់។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង ៨ យប់ ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចផ្លូវលេខ ២៧១ កែងផ្លូវ ១៨២ ក្នុងសង្កាត់ទឹកល្អកទី ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ប្រដាប់ដោយកាំបិតប៉័ងតោមួយដេីមដេញកាប់ប្រជាពលរដ្ឋ និងអ្នកដំណេីរតាមដងផ្លូវបង្កឱ្យមានការភ្ញាក់ផ្អេីល ភ្លាមនោះកម្លាំងប្រជាការពារសង្កាត់ទឹកថ្លាបានចុះអន្តរាគមន៍តែត្រូវជននោះកាប់ប្រហារបណ្តាលឱ្យរងរបួសម្នាក់ ទេីបប្រជាពលរដ្ឋទ្រាំលែងបាននាំគ្នាដេញព្រួតវាយវិញរងរបួសធ្ងន់។

ក្រោយកេីតហេតុប្រជាការពារដែលរងរបួសរួមទាំងជនបង្កដែលត្រូវពលរដ្ឋព្រួតវាយឱ្យរបួសដែលនោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
សមត្ថកិច្ចបញ្ជាក់ថា បុរសបង្កហេតុខាងលេី ជាមនុស្សអនាថា ដោយសារតែប្រេីប្រាស់សារធាតុញៀនដល់កម្រិតទេីបលែងស្គាល់ល្អអាក្រក់ ខុសនិងត្រូវបែបនេះ៕

អត្ថបទ៖សុខា

-
សន្តិសុខសង្គម១០ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១២ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៣ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង