Connect with us

ចរាចរណ៍

មនុស្ស ២នាក់រងរបួស ខណៈជិះផាសអាប់ ត្រូវបានរថយន្តហាយឡិនឌ័រ បើកបុកចំពីមុខពេញទំហឹង

បានផុស

នៅ

មនុស្សប្រុស-ស្រី ២នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈជិះផាសអាប់ ត្រូវបានរថយន្តហាយឡិនឌ័រ ដែលបើកបរដោយស្ត្រីម្នាក់ស្រវឹងធ្លាក់ភ្នែក បានបុកចំពីមុខពេញទំហឹង ហើយរថយន្តនោះក៏វិលទៅបុកផ្ទប់ និងរបងសាលចតុមុខបាក់ដួល ខូចខាតជាច្រើនគ្រឿង ទើបទៅមុខលែងរួច។

ហេតុការណ៍គ្រោះថ្នាក់នោះ បានកើតឡើងកាលពីវេលាម៉ោង ២និង ១៥នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២១​ នៅចំណុចសាលចតុមុខ ផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន ដែលឃើញហេតុការណ៍គ្រោះថ្នាក់នោះ បានឲ្យដឹងថា នៅវេលាកើតហេតុ គេឃើញរថយន្តម៉ាកហាយ ឡិនឌ័រ ពណ៌ស្ករមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BC5829 បានធ្វើដំណើរបោះពួយយ៉ាងលឿន ពីជើងមកត្បូង តាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ លុះមកដល់ចំណុចកើតហេតុ ក៏រេបានចូលចំណែកផ្លូវទៅមុខ និងម៉ូតូកង់បីឥណ្ឌាផាសអាប់ បណ្ដាលឲ្យមនុស្សប្រុស-ស្រី ២នាក់ត្រូវរងរបួសយ៉ាងធ្ងន់ធ្ងរ។ ចំណែករថយន្តបង្កនោះ ក៏វិលហោះឡើងលើចិញ្ចើមផ្លូវ ទៅបុកផ្ទប់នឹងជញ្ជាំងថ្មដែក សាលចតុមុខបណ្តាលឲ្យខូចខាត ៣ទៅ ៤ផ្ទាំង ផងដែរ។

ប្រភពព័ត៌មាន បានបញ្ជាក់ទៀតថា បន្ទាប់ពីកើតហេតុរួចមក គេឃើញស្ត្រីម្នាក់ ដែលស្ថិតក្នុងស្ថានភាពស្រវឹងធ្លាក់ភ្នែក បានចេញពីក្នុងរថយន្ត រួមទាំងក្មេងប្រុសម្នាក់ទៀត ដែលតែងខ្លួនដូចជាភេទទី៣ ដែលរួមដំណើរជាមួយបាននាំចេញពីក្នុងរថយន្តទាំងស្ថានភាពស្រវឹង ហើយពួកគេក៏ប្រាប់ថា មូលហេតុដែលបណ្តាលឲ្យគ្រោះថ្នាក់នោះ គឺមក​ពី​បើកគេចពីម៉ូតូមួយគ្រឿងនៅខាងមុខ ក៏ជ្រុលទៅបុក និងម៉ូតូកង់បីឥណ្ឌាផាសអាប់នោះ ពេញទំហឹងតែម្ដង ខណៈពេលដែលពួកគេ ទើបចេញពីកម្មវិធីគេ។

បន្ទាប់ពីកើតហេតុរួចមក កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមទាំងផ្នែកជំនាញ ក៏បានចុះទៅដល់កន្លែងកើតហេតុ បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ។ ចំណែករថយន្តបង្ក ក៏បានស្ទូចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធី នាពេលក្រោយ៕

អត្ថបទ៖ រស្មី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម