ចរាចរណ៍
រថយន្តមួយគ្រឿង បើកលឿនជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវ រួញអស់មួយកំណាត់មុខ
រថយន្ត Toyota Prius មួយគ្រឿងដែលគេអះអាងថា មានប្រុសស្រីប្រមាណ៥នាក់រួមដំណើរ បានបើកបរក្នុងល្បឿនលឿន រហូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខយ៉ាងធ្ងន់ធ្ងរ ហើយអ្វីដែលគួរឲ្យកត់សំគាល់មួយទៀតនោះ ក្រោយការបុករថយន្ត១គ្រឿងនេះ ក៏ត្រូវរថយន្តមួយគ្រឿងទៀត មិនចាំម៉ាកបានបើកមកបុកពីក្រោយបន្ថែមទៀត បណ្តាលឲ្យទទួលរងការខូចខាត រួចបើកគេចបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រឆ្លងចូលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចស្តុបវត្តនាគវ័ន តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។


ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនដំបូងគេឃើញរថយន្តម៉ាក Toyota Prius ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ 2AI-1327 ដោយមានប្រុសស្រីប្រមាណ៥នាក់ក្នុងរថយន្ត ធ្វើដំណើរទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខ រីឯរបាំងថ្មបាក់អស់មួយកង់។ ស្របពេលនោះដែរ ក៏មានរថយន្តមួយគ្រឿងទៀត មិនចាំម៉ាកបានធ្វើដំណើរមកពីក្រោយ បានបុករថយន្តព្រូសពីចំហៀងបន្ថែមទៀត រងការខូចខាតផងដែរ តែរថយន្តបង្កនោះមិនឈប់ទទួលខុសត្រូវទេ ដោយបានបន្ថែមល្បឿនបើកគេចខ្លួនបាត់។


ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឲ្យនរណាម្នាក់រងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ខណៈពេលដែរបង្កហេតុភ្លាមៗ អ្នកបើកបរនិងអ្នករួមដំណើរនាំគ្នាគេចខ្លួនបាត់អស់។ ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់ ៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់