ចរាចរណ៍
គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្តត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ
បុរសជនជាតិចិនម្នាក់ បើករថយន្តហ៊ីយ៉ាន់ដាយស្តារិចមួយគ្រឿង ទៅបុករថយន្ត Fort Ranger ពីចំហៀងត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ១០ និង៣០នាទីយប់ថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅចំណុចផ្លូវលេខ ១២២ កែងនឹងផ្លូវលេខ ២២១ ក្នុងសង្កាត់ផ្សារដេប៉ូទី ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសជនជាតិចិនម្នាក់ បើករថយន្ដហ៊ីយ៉ាន់ ដាយស្តារិចមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AV-1471 ធ្វើដំណើរតាមបណ្តោយផ្លូវ ១២២ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន។
លុះមកដល់ ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុករថយន្ត Ford Ranger មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AY-0866 ធ្វើដំណើរតាមបណ្តោយផ្លូវ ២២១ ទិសដៅពីត្បូងទៅជើង ចំពីចំហៀងរថយន្តខាងស្ដាំពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។
ចំណែករថយន្តបង្ក មិនបានឈប់ដោះស្រាយនោះទេ ហើយបានជ្រុះស្លាកលេខរថយន្តខាងមុខ នៅនឹងកន្លែងកើតហេតុ និងបានព្យាយាមបើករត់ យកមកផ្លុងចោលនៅចំណតរថយន្តមួយកន្លែង មុខខារ៉ាអូខេទន្លេសេកុងថ្មី ចម្ងាយពីកន្លែងកើតហេតុប្រមាណជិត ២០០ម៉ែត្រ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង យករថយន្តទាំងពីរគ្រឿងទៅរក្សាទុក រង់ចាំម្ចាស់រថយន្តបង្ក ចូលខ្លួនមកធ្វើការដោះស្រាយគ្នា តាមផ្លូវច្បាប់៕
អត្ថបទ៖ សុខា
-
ចរាចរណ៍៥ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៥ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ