Connect with us

ចរាចរណ៍

រថយន្តពីរគ្រឿងបុកគ្នា បន្តបុកចូលផ្ទះប្រជាពលរដ្ឋបណ្តាលឱ្យម្តាយកូនពីរនាក់របួស

បានផុស

នៅ


ភ្នំពេញ​៖​ រថយន្តបែនដឹកខ្សាច់មួយគ្រឿងបេីកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នជ្រុលបុកជាមួយរថយន្តស៊េរីទំនេីបមួយគ្រឿងរងការខូចខាតហេីយរថយន្តមិនទាន់អស់ល្បឿនក៏បន្តបុកចូលផ្ទះប្រជាពលរដ្ឋមួយកន្លែងទៀតបណ្តាលឱ្យរងការខូចខាតនិងធ្វេីឱ្យម្តាយកូន២នាក់រងរបួស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង ១១ យប់​ ថ្ងៃទី៩​ វិច្ឆិកា​ ឆ្នាំ២០២១​ នៅចំណុចមុខវត្តចាក់អង្រែក្រោម​ តាមបណ្តោយផ្លូវ ៣០ ម៉ែត្រ​ ក្នុងសង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តស៊េរីទំនេីបម៉ាក​ ម៉ែកសឺដេស​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ កម្ពុជា K.SARUN 6​ ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីត្បូងទៅជេីងឡេីងលេីផ្លូវ៣០ម៉ែត្រខណៈបេីកឡេីងក្បាលរថយន្តបានបន្តិចស្រាប់តែមានរថយន្តបែនដឹកខ្សាច់​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​3F 0566​ ធ្វេីដំណេីរតាមបណ្តោយផ្លូវ៣០ម៉ែត្រក្នុងទិសដៅពីកេីតទៅលិចហេីយបានជ្រុលបុកចំពីមុខពេញទំហឹងបណ្តាលឱ្យរងការខូចខាត​ ហេីយរថយន្តបែននៅមិនទាន់អស់ល្បឿនក៏បន្តទៅបុកចូលផ្ទះប្រជាពលរដ្ឋមួយកន្លែងទៀតធ្វេីឱ្យម្តាយកូន២នាក់ដែលកំពុងអង្គុយលក់ម្ហូបខ្ទៀតចូលក្រោមរថយន្តរងរបួសផងដែរ​ ដោយឡែករថយន្តគាបជាប់ទៅមុខលែងរួច។

ក្រោយកេីតហេតុជនរងគ្រោះម្តាយនិងកូនស្រីអាយុប្រហែល៩ទៅ១០ឆ្នាំត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ​ ដោយឡែករថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយពេលក្រោយ៕

អត្ថបទ៖សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត ថា សម័យបច្ចេកវិទ្យា អ្នកខ្លះយកទូរសព្ទសំខាន់ជាងគ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម