ចរាចរណ៍
រថយន្តកុងតឺន័រ បុកម៉ូតូZOOMER.X បណ្ដាលឲ្យស្លាប់ម្នាក់ នៅក្រុងសៀមរាប
សៀមរាប ៖ នៅវេលាម៉ោង ១៣និង៣០នាទី ថ្ងៃទី ១០ ខែវិច្ឆិកានេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នូវចំណុចផ្លូវកោង បំបែកជាបួន (ផ្លូវក្រវាត់ក្រុងសៀមរាប) ស្ថិតនៅភូមិត្រពាំងត្រែង សង្កាត់ជ្រាវ ក្រុងខេត្តសៀមរាប រវាងរថយន្ត កុងតឺន័រ ម៉ាក្សហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ព្រះសីហនុ 3A.5541 ក្បាលពណ៌ស ដឹកគ្រឿងសំណង់ បានទៅបុកម៉ូតូ ZOOMER.X ពាក់ស្លាកលេខសៀមរាប1Y 6884 ពណ៌ខ្មៅ នៅពេលកំពុងជិះម៉ូតូឆ្លងផ្លូវ ហើយត្រូវបានកិនអ្នកបើកបរម៉ូតូស្លាប់នៅនឹងចិញ្ចើមផ្លូវយ៉ាងអាណោចអាធ័ម ចំពោះអ្នកបើកបររថយន្ត បានគេចខ្លួនបាត់ពីកន្លែងកើតហេតុ បានបន្សល់ទុកនូវរថយន្តផ្ទុកទំនិញនៅទីនោះ។
តាមសាក្សីបានឃើញហេតុការណ៍បានឲ្យដឹងថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ ដោយស្ថានភាពផ្លូវកោង ហើយផ្លូវបែកជាបួនផងនោះ បានធ្វើឲ្យរថយន្ត និង ម៉ូតូមើលមិនអាចឃើញអ្វីត្រូវឆ្លងកាត់ ដោយនៅកែងផ្លូវខាងត្បូងមានបាំងផ្ទះលក់ទំនិញមួយ ដែលធ្វើឲ្យមើលគ្នាមិនឃើញ។
ម្យ៉ាងទៀតផ្លូវក្រវាត់ក្រុងនេះ ចំពោះរថយន្តដឹកទំនិញធំៗ បានបើកបរល្បឿនលឿនៗ មិនថាផ្លូវត្រង់ កោង និង បំបែកអ្វីនោះឡើយ មិនបានបង្អង់ល្បឿននោះទេ។ ជាក់ស្តែង ករណីគ្រោះថ្នាក់ចរាចរណ៍នេះ រថយន្តធុនធំនេះ បានបើកបរមកពីទិសខាងលិចឆ្ពោះទៅកើត ដោយមានផ្ទុកទំនិញ បានមកដល់ផ្លូវកោង ជាផ្លូវបំបែកជាបួន ដោយមិនបានបង្អង់ល្បឿននោះឡើយ ស្របពេលដែលអ្នកជិះម៉ូតូបានកំពុងជិះឆ្លងផ្លូវ ពីត្បូងទៅជើងក៏ត្រូវបានរថយន្តបុកតែម្តង និងបានអូសម៉ូតូចម្ងាយ២០ម៉ែត្រ ព្រមទាំងបានកិនអ្នកបើកម៉ូតូស្លាប់ មើលរូបលែងយល់ ទើបអ្នកបើកបររថយន្តបានឈប់រថយន្ត ចុះរត់បាត់ស្រមោលពីកន្លែងកើតហេតុបន្សល់តែរថយន្តប៉ុណ្ណោះ។
![](https://www.kampucheathmey.com/wp-content/uploads/2021/11/IMG_1265.jpg)
តាមការបញ្ជាក់របស់សមត្ថកិច្ចជំនាញបានឲ្យដឹងថា ជនរងគ្រោះដែលរថយន្តកិនស្លាប់មានឈ្មោះ ឡេង បញ្ញាកា ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិ វាល សង្កាត់គោកចក ក្រុង ខេត្តសៀមរាប ។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីការបើកបរខ្វះការប្រុងប្រយ័ត្ន មិនគោរពច្បាប់ចរាចរណ៍ ទាំងរថយន្ត និង ម៉ូតូ។
ក្រោយពីកម្លាំងនគរបាលចរាចរណ៍ធ្វើការវាស់វែងរួចរាល់ ត្រូវបានប្រគល់សាកសពដល់ក្រុមគ្រួសារ ដឹកតាម រថយន្តសាមុយ ទៅកាន់ទីវត្តប្រាសាទគោកចក ដើម្បីធ្វើបុណ្យទៅតាមប្រពៃណី ។ ចំពោះរថយន្តបង្ក និង ម៉ូតូរបស់ជន រងគ្រោះត្រូវបាន កម្លាំងជំនាញនាំយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ដើម្បីធ្វើការដោះស្រាយទៅតាម នីតិវិធីច្បាប់៕
ដោយ ៖ គឿនវេត
![](https://www.kampucheathmey.com/wp-content/uploads/2021/11/IMG_1266.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?