ចរាចរណ៍
មន្ត្រីនគរបាលម្នាក់ ត្រូវបានរថយន្តបែនដឹកខ្សាច់ បើកបុកបណ្ដាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ
បុរសម្នាក់ជាមន្ត្រីនគរបាលបានស្លាប់ ខណៈកំពុងជិះម៉ូតូ ត្រូវបានរថយន្តបែនដឹកខ្សាច់ បើកបុកពីក្រោយពេញទំហឹង កាលពីវេលាម៉ោង ១០ និង៤០នាទីយប់ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅលើកំណាត់ផ្លូវ ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពរងគ្រោះ មានឈ្មោះ ស្រេង សំណាង ភេទប្រុស អាយុ ៥៣ឆ្នាំ មុខរបរជាមន្ត្រីនគរបាល មានឋានន្តរសក្តិអនុសេនីយ៍ឯក និងមានតួនាទីជានាយរងផ្នែកថែរក្សា ហើយមានស្រុកកំណើត នៅស្រុកលើកដែក ខេត្តកណ្តាល។ តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើហេតុ គេបានឃើញជនរងគ្រោះ ជិះម៉ូតូម៉ាក Fino ពណ៌ផ្កាឈូក លាយស ពាក់ស្លាកលេខ ភ្នំពេញ 1S 6793 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ ៦០ម៉ែត្រ ក្នុងទិសដៅពីត្បូងទៅជើង។
ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបែនដឹកខ្សាច់ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខត្បូងឃ្មុំ 3A 0858 ធ្វើដំណើរក្នុងល្បឿនលឿនមកពីក្រោយ ហើយជ្រុលចង្កូតបុកពេញទំហឹង បណ្តាលឲ្យជនរងគ្រោះដួលបោកទៅនឹងថ្នល់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង។ ភ្លាមនោះរថយន្តបង្ក បានបើកទៅមុខបានប្រហែល ១៥០ម៉ែត្រ ក៏ឈប់រថយន្តហើយចុះគេចខ្លួនបាត់ទៅ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ចំណុចកើតហេតុ និងទំនាក់ទំនងទៅជំនាញការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ មកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយពេក្រោយ។ ចំណែកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ សុខា





-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ