Connect with us

ចរាចរណ៍

រថយន្ត​ព្រូស បើកបររអិល​ធ្លាក់​ចូល​​រណ្ដៅ​ការដ្ឋាន​ជួសជុល​ប្រព័ន្ធ​បង្ហូរ​ទឹក​ស្អុយ

បានផុស

នៅ

ភ្នំពេញ​៖​ រថយន្ត​ព្រូសមួយគ្រឿង ដោយសារតែអ្នកបើកបរក្នុង​ល្បឿន​លឿន​ទាំង​មេឃកំពុង​ធ្លាក់​ភ្លៀង​ជោកជាំ​ រួចក៏​ជ្រុល​ចង្កូត​រថយន្ត​រអិល​ធ្លាក់​ចូល ​ក្នុង​រណ្ដៅ​របស់ការដ្ឋាន​ជួសជុល​ប្រព័ន្ធ​បង្ហូរ​ទឹក​ស្អុយ​ដែល​គេ​បាន​ជីក​ដេីម្បី​ដាក់​លូ​។

ហេតុការណ៍កើតឡើង​កាលពី​វេលាម៉ោង​១៩ និង៥០នាទី​យប់​ ថ្ងៃ​ទី​១១ ខែវិច្ឆិកា​ ឆ្នាំ​២០២១ នៅត្រង់​ចំណុច​តាម​បណ្ដោយ​ផ្លូវ​ 15B ភូមិ​ត្រពាំង​ឈូក​ សង្កាត់​អូបែក​ក្អម​ ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា​ ការដ្ឋាន​ជួសជុល​ប្រព័ន្ធ​បង្ហូរ​ទឹក​ស្អុយ​នៅត្រង់​ចំណុច​កេីតហេតុ​នោះ​ គឺ​បាន​ដំណើរ​អស់​រយៈ​ជាង​មួយ​ខែ​ហើយ​។ ដោយ​បាន​ជីក​កាយដីផ្លូវ​ជម្រៅប្រមាណ ៥ម៉ែត្រ​ ទំហំ​ប្រហែល ៣ម៉ែត្រ​ និង​ប្រវែង​ប្រមាណ​ ១០ម៉ែត្រ​ ដែល​ធ្វើ​ឲ្យ​កំណាត់​ផ្លូវ​15B ត្រូវ​ផ្អាក​បណ្ដោះអាសន្ន​មិន​អាច​ធ្វើ​ដំណើរ​ឆ្លង​កាត់​បាន​នោះទេ។

ប៉ុន្តែ​ក្រុម​ការងារ​ដែល​បម្រើ​ការ​នៅ​ក្នុង​ការដ្ឋាន​ មិន​បាន​យក​ស្លាក​សញ្ញា​សំគាល់​ទៅ​ដាក់​ប្រាប់​អ្នក​ដំណើរ​ពី​ដេីមផ្លូវ​ ឬ​ឆ្ងាយ​ពី​ការដ្ឋាន​ ដេីម្បី​ឲ្យ​អ្នក​ដំណើរ​ដែល​មាន​បំណង​ចង់​បេីក​កាត់ផ្លូវ​នោះបាន​ដឹង​នោះទេ​ តែ​បែរ​ជា​ដាក់​បាំង​ត្រឹម​ការដ្ឋាន​ដែល​កំពុង​ដំណើរ​តែប៉ុណ្ណោះ​។ 

លុះដល់​វេលាកេីតហេតុ​ ខណៈ​ពេល​ដែល​មេឃ​កំពុង​តែ​ធ្លាក់​ភ្លៀង​ ក៏​ឃេីញ​មាន​បុរស​ម្នាក់​បេីកបររថយន្ត​​ម៉ាក​តូយ៉ូតាព្រូស​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខ​ ភ្នំពេញ​2AU-1171។ បាន​បេីក​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ15B ទិសដៅ​ពី​ជេីងទៅ​ត្បូង​ និង​ក្នុង​ល្បឿន​លឿន​ក៏​អកហ្សេី​ជាមួយ​​ការដ្ឋាន​​ និងបានជាន់​ហ្វ្រាំង​តែមិន​ជាប់​ រួច​ក៏​បណ្ដាល​ឲ្យ​រថយន្ត​រអិល​ធ្លាក់​ដាំក្បាល​ចូល​ទៅ​ក្នុង​រណ្ដៅ​របស់​ការដ្ឋាន​តែ​ម្តង​។ ភ្លាមៗ​នោះ​បុរស​ជា​អ្នក​បេីកបរ​រថយន្ត​ ក៏​បាន​ចេញ​ពី​ក្នុង​រថយន្ត​ដោយ​សុវត្ថិភាព​ រួច​ក៏​បាន​ឡេីង​ពី​ក្នុង​រណ្ដៅ​ហេីយ​បានដេីរ​ចេញ​ពី​កន្លែង​កើត​ហេតុ បន្សល់ទុក​តែ​រថយន្ត​រួច​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​មក​អន្តរាគមន៍​ផងដែរ​។ 

ក្រោយ​ពេលកេីតហេតុ​ ក៏​មានសាច់ញាតិរបស់អ្នកបេីកបរ​រថយន្ត​បាន​មកដល់​ទីតាំង​កន្លែង​កេីតហេតុ​ ហេីយ​ដោយ​រថយន្ត​មិន​បាន​បង្កឲ្យមាន​ការខូចខាត​ ឬ​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ​នោះ​ ទេីប​សមត្ថកិច្ច​យល់ព្រម​ឲ្យ​ម្ចាស់​រថយន្ត​ធ្វើ​ការ​ស្ទូច​យក​រថយន្ត​របស់​ខ្លួន​ចេញ​ពី​កន្លែង​កើត​ហេតុ​ ដើម្បីយកទៅជួសជុលដោយខ្លួនឯង៕

អត្ថបទ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ផ្លូវ​បេតុង​ថ្មី​មួយ​ខ្សែ​ នៅសង្កាត់ក្រាំងធ្នង់ សម្រេចបាន៦០ភាគរយ គ្រោង​ដាក់​ឱ្យ​ប្រើប្រាស់នៅចុងខែកុម្ភៈខាងមុខនេះ

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រី​អភិរក្ស​សត្វ​ព្រៃ​នៅ​ ស្រុកសៀមប៉ាង តាម​បង្ក្រាប​ជន​សង្ស័យដាក់អន្ទាក់សត្វព្រៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាល​រាជធានី​បន្ត​យុទ្ធនាការ​ចុះបាញ់ថ្នាំ​សម្លាប់​មូស​នៅ​តាម​ភូមិ សង្កាត់​និង​ខណ្ឌ​ទាំង១៤

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលរងខេត្តព្រះវិហារ ឱ្យប្រធានច្រកទ្វារអន្តរជាតិអានសេះថ្មីត្រូវពង្រឹងការងារ និងរក្សាទំនាក់ទំនងផ្ទៃក្នុងឲ្យបានល្អ

សេដ្ឋកិច្ច៨ ម៉ោង មុន

ក្រុមហ៊ុនវិនិយោគថាមពលអគ្គិសនីដើរដោយខ្យល់ អានុភាព ១៥០ មេហ្គាវាត់ សន្យាបញ្ចប់គម្រោងនៅឆ្នាំ ២០២៦

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត

ព័ត៌មានជាតិ១៦ ម៉ោង មុន

លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជន​តាំងពីខែមីនា ឆ្នាំ២០២៤

ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក លី ធុជ ពាំនាំសាររំលែកមរណទុក្ខពីសម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនចំពោះក្រុមគ្រួសារនៃសព លោក ពៅ នេពីន​ ដែលគ្រោះថ្នាក់បាត់បង់ជីវិតក្នុងឧបទ្ទវហេតុផ្ទុះមីន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ចុងសប្តាហ៍នេះ អាមេរិក ជួបព្យុះព្រឹលធ្ងន់ធ្ងរ ប៉ះពាល់ពលរដ្ឋជាង ៣០០លាននាក់

កីឡា១៤ ម៉ោង មុន

លោក Mike Tyson ទិញវីឡាតម្លៃ១៣លានដុល្លារ ក្រោយប្រកួតជាមួយ Jake Paul

Sokha Hotels

ព័ត៌មានពេញនិយម